Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត! កូនក្រមុំវ័យ ៤០ ឆ្នាំ ស្គាល់​បុរស​ម្នាក់​អះអាង​ជា​ទាហាន សុំ​ចូល​ចែចូវ​ឡើង​ហំ តែ​លុះដល់​ថ្ងៃ​ការ បែរជា…

spot_img

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២២ នេះ Channel One News បានរាយការណ៍ពីករណីដ៏មិននឹកស្មានដល់មួយ គ្រាដែលកូនកំលោះដល់ថ្ងៃរៀបមង្គលការបែរគេចខ្លួនមិនមក ទុកឲ្យកូនក្រមុំរៀបការតែម្នាក់ឯងយ៉ាងកំសត់។ ហេតុការណ៍នេះបានកើតឡើងនៅខេត្ត Prachinburi។

កូនក្រមុំត្រូវបានដឹងថា មានអាយុ ៤០ ឆ្នាំ គឺជាកម្មការិនីរោងចក្រ។ មុនពេលរៀបការ នាងបានស្គាល់មិត្តប្រុសម្នាក់ ដែលបានអះអាងថាជាទាហានល្បាត។ បន្ទាប់ពីបានណាត់ជួបគ្នា បុរសនោះបានស្នើសុំឪពុកម្តាយរបស់នាងរៀបការ ប៉ុន្តែ ខណៈថ្ងៃមង្គលការត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ឧសភា ស្រាប់តែរូបគេពុំបានមករៀបអាពាហ៍ពិពាហ៍ ដោយទុកឲ្យរូបនាងរៀបការទទួលភ្ញៀវតែម្នាក់ឯង គួរឲ្យស្រណោះជាខ្លាំង។

ឪពុករបស់កូនក្រមុំ បានប្រាប់ថា កូនកំលោះបានមកជាមួយឪពុករបស់គាត់ ដើម្បីចូលស្តីដណ្តឹងកូនស្រីរបស់គាត់ ដោយអះអាងថា ម្តាយរបស់គាត់ឈឺពុំអាចមកបាន។ ដោយឃើញថា អ្នកទាំងពីរស្រលាញ់ ពួកគាត់ក៏បានយល់ព្រម ដោយបង្គាប់ថ្លៃបណ្ណាការលុយចំនួន 200,000 បាត, មាស 2 បាត។ នៅពេលនោះ កូនកំលោះបាននិយាយថា គាត់បានយល់ព្រម។ ប៉ុន្តែនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ បែរជាកូនកំលោះមិនបានមកទៅវិញ។

ចៅប្រុសរបស់កូនក្រមុំបាននិយាយថា ដំបូង គាត់បានដាក់ពាក្យបណ្តឹង ប៉ុន្តែប៉ូលីសមិនបានទទួលយករឿងនេះទេ ដោយបាននិយាយថា វាមិនមែនជាបទឧក្រិដ្ឋអ្វីដែលអ្នកអាចធ្វើបាន ខណៈកូនកំលោះដែលត្រូវបានទាក់ទងមក បានអះអាងថា នឹងរង់ចាំយកលុយពីប្អូនស្រីរបស់គាត់ ដើម្បីចេញសងថ្លៃចំណាយសម្រាប់ពិធីមង្គលការជាង ៣ សែនបាត ប៉ុន្តែ គ្មានឃើញទេ។

តែយ៉ាងណាមិញ អ្វីដែលគួរឲ្យស្រណោះជាខ្លាំងនោះ គឺកូនក្រមុំបានយំសោកយ៉ាងខ្លាំង ចាប់តាំងពីពិធីមង្គលការបានចាប់ផ្តើម ដោយនាងបាននិយាយថា នាងមិនអាចធ្វើចិត្តបានទេ ប៉ុន្តែ នាងត្រូវទ្រាំរៀបការតែម្នាក់ឯងទាំងក្តីអាម៉ាស រហូតបញ្ចប់កម្មពិធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×