Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលរាជធានីភ្នំពេញថា ករណីលុបអត្ថបទទាក់ទង ពេជ្រ ស្រីមុំ ជាពាណិជ្ជករ ចេញសែកអត់លុយជិត ៨សែនដុល្លារនោះ គឺលុបអូតូ ដោយសារមានអ្នក Report ទៅហ្វេសប៊ុក

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ ឲ្យដឹងថា ចំពោះការបាត់ការផុសចុះផ្សាយ ទាក់ទងទៅនឹងករណី ពេជ្រ ស្រីមុំ នៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺដោយសារមានអ្នករីផតទៅហ្វេសបុក ដូច្នេះក្រុមហ៊ុនហ្វេសប៊ុកក៏លុបអូតូចេញពី
ផេកស្នងការ ។

ជាក់ស្តែងចំពោះវិធានការឃាត់ខ្លួនតាមដីការទាក់ទងទៅនឹងករណីចេញសែកអត់លុយនេះ គឺមានការគាំទ្រ និងសាទរ យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋ ។

សូម្បីព័ត៌មាននៅលើផេក Vannak Pheng តាមដឹងក៏ធ្លាប់ត្រូវបានហ្វេសប៊ុកលុបព័ត៌មានចេញអូតូផងដែរ ហើយគណនីខ្លះក៏ត្រូវបានហាមប្រើប្រាស់មួយរយ:ផងដែរ ដោយសារល្មើសគោលការណ៍របស់ហ្វេសប៊ុក ។

សូមរំលឹកថា សមត្ថកិច្ចចាប់ខ្លួនស្ត្រីជាពាណិជ្ជករម្នាក់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបានទឹកប្រាក់ចំនួន ជិត ៨សែនដុល្លារអាមេរិក នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ។

ការចាប់ខ្លួននេះ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។

ជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×