Monday, June 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីខ្មែរឥស្លាមម្នាក់ ត្រូវថៅកែធ្វើបា.ប កំពុងជាប់គាំ.ងនៅអារ៉ាប់ សុំអង្វរឯកឧត្តម អូស្មាន ហាស្សាន់ ជួយគាត់ផង ខណៈក្រុមហ៊ុនបញ្ជូនទៅមិនអើពើ!

ថ្មីៗនេះ (ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២) តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Nor Inee បានបង្ហោះវីដេអូចំនួន២ឃ្លីប បង្ហាញស្រ្តីខ្មែរឥស្លាមម្នាក់ បានលើកដៃសំពះសុំអង្វរដល់ថ្នាក់ដឹកនាំនៃក្រសួងពាក់ព័ន្ធ មេត្តាជួយគាត់ផង បន្ទាប់ពីក្រុមហ៊ុនខ្មែរមួយ បញ្ជូនគាត់មកកាន់ប្រទេសអារ៉ាប់ ពុំអើពើជួយដោះស្រាយឲ្យគាត់បានវិលត្រឡប់មកផ្ទះវិញ។

ស្រ្តីរងគ្រោះរូបនេះ ដែលមានឈ្មោះ សាលេស ម៉ាស់ បានរៀបរាប់ឲ្យដឹងថា គាត់រស់នៅភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គាត់បានមកធ្វើការនៅប្រទេសអារ៉ាប់ អស់រយៈពេល​ ៣ ឆ្នាំហើយ ដោយមកតាមរយៈក្រុមហ៊ុនមួយឈ្មោះ តាជី ស្រីម៉ាន់ (នៅគីឡូលេខ៧)។

ក្នុងនោះ គាត់បានបញ្ចេញឲ្យដឹងថា ថៅកែរបស់គាត់ធ្វើបាប ដោយអត់ឲ្យដេក ហូបចុកគ្រប់គ្រាន់ទេ និងសូម្បីហាមមិនឲ្យទូរស័ព្ទប្រើ និងប្រើទង្វើដ៏មិនគប្បីផ្សេងៗទៀត ដែលធ្វើឲ្យគាត់មិនអាចទ្រាំតទៅទៀតបាន។ គាត់បន្តថា ថៅកែរបស់គាត់ បានបញ្ជូនគាត់មកដាក់នៅក្រុមមួយឈ្មោះ រីហ្សត អស់រយៈពេល ៥ ខែហើយ ប៉ុន្តែ បើទោះជាគាត់បានព្យាយាមទាក់ទងខាងក្រុមហ៊ុនខ្មែរឲ្យជួយដោះស្រាយយ៉ាងណា ក៏ខាងក្រុមហ៊ុនខ្មែរខាងលើមិនឆ្លើយតបនោះទេ។

អាស្រ័យហេតុនេះ គាត់ក៏សូមថ្នាក់ដឹកនាំនៃក្រសួងពាក់ព័ន្ធ ជាពិសេស ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស មេត្តាជួយដល់រូបគាត់បានវិលត្រឡប់មកស្រុកវិញផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×