កិច្ចការងារទាំងឡាយរបស់លោកអ្នកមានសញ្ញាវិជ្ជមានខ្លាំង។ រាល់បញ្ហាប្រឈមដែលធ្លាប់ជួបប្រទះពីមុនមក នឹងត្រូវបានដោះស្រាយដោយងាយស្រួល ឬមានមនុស្សខ្ពង់ខ្ពស់ជួយជ្រោមជ្រែង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ ថ្ងៃនេះជាថ្ងៃ “ហេង” ដែលអាចទទួលបានអតិថិជនថ្មីៗ និងប្រាក់ចំណេញលើសពីការរំពឹងទុក។


