Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បើកការដ្ឋានសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម តម្លៃ ១៥០០លានដុល្លារ

spot_img

កំពត៖ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ដែលមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានបើកការដ្ឋានសាងសង់ហើយនៅថ្ងៃទី ៥ខែឧសភា ឆ្នាំ ២០២២ ជាមួយគម្រោងទុនវិនិយោគប្រមាណ ១៥០០លានដុល្លារ។

ការបើកករដ្ឋានសាងសង់នេះ ធ្វើឡើងការអញ្ជើញចូលរួមពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកចូលរួមជាច្រើនទៀត​។

មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ នឹងសាងសង់នៅលើផ្ទៃដី ៦០០ហិកតា ដែលអាចផ្តល់ការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ១ម៉ឺនកន្លែងក្រោយពេលសាងសង់រួច។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះ ស្ថិតនៅក្នុងតំបន់ ដែលមានអំណោយផល ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពជា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

ឯកឧត្តម បានបន្តថា គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ គឺចំណាយប្រមាណ ២០០លានដុល្លារ។ ទីតាំងកំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ ១០ម៉ឺនតោនអាចចូលចតបាន។ កំពង់ផែពហុបំណងនេះ នឹងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០ម៉ឺនTEU (ធីអ៊ីយូ) នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០ម៉ឺនTEU (ធីអ៊ីយូ) នៅក្នុងឆ្នាំ២០៣០។

គូរបញ្ជាក់ថា បើតាមឯកឧត្តម ជា សុផារ៉ា គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងក្នុងទឹកដីខេត្តកំពត នឹងចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការអនុវត្តនូវផែនការមេ ស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់ព្រះរាជាណាចក្រកម្ពុជា៕

spot_img
×