Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែអក្សរសាមញ្ញមួយខ្សែ អាចធ្វើឱ្យទំព័រ Google Docs គាំងបាន

spot_img

ភ្នំពេញ ៖ អ្នកប្រើប្រាស់ម្នាក់បានរកឃើញថា គ្រាន់តែអក្សរសាមញ្ញមួយខ្សែ “And. And. And. And. And.” គឺវាគ្រប់គ្រាន់ដើម្បីធ្វើឱ្យទំព័រ Google Docs ឈប់ដំណើរការបាន ហើយអ្នកបច្ចេកវិទ្យាមួយចំនួនក៏បានបញ្ជាក់អំពីបញ្ហានេះ បន្ទាប់ពីពួកគេធ្វើការសាកល្បងប្រើអក្សរមួយខ្សែនេះ ជាមួយនឹងកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ MacOS និងកម្មវិធីគេហទំព័រ Google Chrome និង Firefox។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department​ បានចេញផ្សាយព័ត៌មានដូច្នេះ។

ទោះបីជាភាពចន្លោះប្រហោងនេះមិនមានអ្វីប៉ះពាល់ជាមួយនឹងសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រក្ដី ប៉ុន្តែអ្នកបច្ចេកវិទ្យាមួយចំនួនគិតថា ក្រុមហ៊ុនគួរតែធ្វើការកែសម្រួលបញ្ហានេះ។ គួរបញ្ជាក់ដែរថា ដើម្បីសាកល្បងបញ្ហានេះ ពាក្យទាំង៥ ត្រូវតែភ្ជាប់ជាមួយនឹងសញ្ញា “.” ហើយត្រូវមានទាំងអក្សរធំនិងអក្សរតូចដូចដែលបានបង្ហាញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×