Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម​មៀន​អាយុ​កាលជាង ១០០ ឆ្នាំ កំពុង «បង្ហូរទឹក» ដ៏​អាថ៌កំបាំង សូម្បីតែ​អ្នកស្រុក​ក៏​ងឿងឆ្ងល់…!

spot_img

ដើមមៀន​អាយុកាលជាង ​១០០ ​ឆ្នាំ​ កំពុង «បង្ហូរទឹក» ឥតឈប់ឈរ ធ្វើ​ឱ្យអ្នកដែលបានឃើញ​ មានការភ្ញាក់ផ្អើលស្ទើរមិនគួរឲ្យជឿ។

ដើមមៀនចំណាស់មួយដើមនេះ ​ដែលកំពុងបង្ហូរទឹកដោយខ្លួនវា ​មើលទៅ​ដូចជា​ប្រភពទឹក​ពីចម្ងាយណាមួយ គឺមានទីតាំងនៅ​ក្នុងក្រុង Dinoša ចម្ងាយប្រហែល ៥ គីឡូម៉ែត្រ​ពី Podgorica ប្រទេស​ម៉ុងតេណេហ្គ្រោ។

បើតាមអ្នកស្រុកបានឲ្យដឹងថា ដើមមៀនដែលមានអាយុកាលជាង១០០ឆ្នាំ នេះ បាននិងកំពុងបញ្ចេញទឹកដ៏អាថ៍កំបាំង ដែលបានកើតឡើងដោយធម្មជាតិ និងមានតែមួយគត់នៅលើពិភពលោក។

ដើមឈើ​នេះ​បាន «បង្ហូរទឹក» ​ជា​លើកដំបូង​កាលពីជាង ២០​ឆ្នាំ​មុន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ នៅតំបន់នោះមានដើមឈើជាច្រើន ប៉ុន្តែមានតែដើមមៀនដែលមានអាយុ 100 ឆ្នាំ ប៉ុណ្ណោះ ដែលមានបាតុភូតដ៏ពិសេសនេះ។

ទឹកហូរចេញពីដើមមៀន មានកម្ពស់ប្រហែល ១,៥ ម៉ែត្រ។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរមួយចំនួនធំមកពីជុំវិញពិភពលោក បានមកទីនេះដើម្បីមើលដើមឈើហូរទឹកដ៏ចម្លែកនេះ ហើយពួកគេពិតជាមានការភ្ញាក់យ៉ាងខ្លាំងតែម្តង។

រហូតមកទល់ពេលនេះ មិនមាននរណា​ម្នាក់​រកឃើញចម្លើយច្បាស់លាស់ថា ​ហេតុអ្វីបានជា​ដើមឈើនេះ បង្ហូរទឹកឥតឈប់ឈរយ៉ាងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញ និងអ្នកស្រុកខ្លះជឿថា មានប្រភពទឹកក្រោមដីនៅក្រោមដើមឈើ និងកន្លែងដែលការផ្គត់ផ្គង់ទឹកហូរចេញ។

អ្នកជំនាញជឿថា ភ្លៀងធ្លាក់ខ្លាំង​បានជន់លិចផ្លូវក្រោមដី​បង្កឱ្យមានសម្ពាធកើនឡើង រុញទឹកឡើងតាមប្រហោងដើមឈើ បន្ទាប់មក​តាមស្នាមប្រេះ​នៅ​គល់ឈើ ទឹកក៏ហូរចុះ​មក ។ ដើមឈើបាញ់ទឹកតែនៅពេលជាក់លាក់នៃឆ្នាំ។

អ្នកប្រើប្រាស់ Instagram ឈ្មោះ lokalnihodaci បានចែករំលែកវីដេអូបង្ហាញពីទឹកហូរចេញពីគល់ឈើ ខណៈបុរសម្នាក់កំពុងលាងមុខជាមួយទឹកហូរយ៉ាងរីករាយ ឃើញថាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធឺណិត។

អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា “អស្ចារ្យណាស់ ខ្ញុំមិនដែលឃើញដើមឈើបាញ់ទឹកបែបនេះទេ, ដើមឈើបាញ់ទឹកព្រោះវាដុះនៅជិតបំពង់ទឹកក្រោមដីនៅតំបន់នេះ ទឹកហូរចេញមកក្រៅតាមស្នាមប្រេះនៅដើមឈើ, ខ្ញុំបានឃើញផ្ទាល់ភ្នែករួចហើយ ពីបាតុភូតធម្មជាតិដ៏អស្ចារ្យនេះ”, “ធម្មជាតិតែងតែផ្តល់ឱ្យមនុស្សនូវការពេញចិត្តជាពិសេស ហេតុនេះយើងទាំងអស់គ្នាគួរតែបន្តខិតខំថែរក្សា,…”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×