Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានគ្រឿងញៀនចំនួន១៦ កព្ជាប់ និង ថ្នាំគ្រាប់ (WY) លើចំនួន ៣០៦គ្រាប់

បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបវេល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ ពាក់ព័ន្ធនឹងការ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលស្រុកបវេលបាន ឲ្យដឹងថា ជនសង្ស័យ២នាក់មាន៖ ១-ឈ្មោះ ខឿន ដៀវ ភេទប្រុស អាយុ ២៣ឆ្នាំ ។ ២-ឈ្មោះ ឡាយ ច្រិប ភេទស្រី អាយុ ៣៦ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ១៦ កព្ជាប់ -ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានអក្សរបរទេស (WY) លើចំហៀង គ្រាប់ថ្នាំនីមួយៗចំនួន ៣០៦គ្រាប់ -ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿង -ទូរស័ព្ទដៃចំនួន ០៣គ្រឿងចាស់ -ថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន, ជនសង្ស័យ២នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×