Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីកំណាន់របស់ ពូទីន ត្រូវបានអឺរ៉ុប ដាក់ទណ្ឌកម្មក្នុងចំណោមអ្នកមានអំណាចរបស់រុស្ស៊ីជាង ១ពាន់នាក់

ក្រុងប៊្រុសសែលស៍ (Brussels)៖ ក្រោយពេលក្រុងមូស្គូបានលើកកងទ័ព ចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នោះមក សហភាពអឺរ៉ុប បានបង្កើននូវការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ប្រឆាំងនឹងអ្នកមានអំណាចនៅក្នុងប្រទេសរុស្ស៊ី កើនឡើងដល់១០០០នាក់ ហើយនៅពេលនេះ ប្លុកសេរីមួយនេះ នឹងដាក់ទណ្ឌកម្មទៅលើស្រីកំណាន់ចិត្តរបស់លោក ពូទីន និង ប្រធានព្រះវិហារសាសនាគ្រឹស្ដអូតូដុក។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស The Guardian បានចេញផ្សាយ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ថា សហភាពអឺរ៉ុប មានគម្រោងដាក់ទណ្ឌកម្មលើលោកស្រី អាលីណា កាបាអេវ៉ា (Alina Kabaeva) ដែលគេអះអាងថា ជាស្រីកំណាន់ចិត្ដរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី និង ប្រធានសង្ឃព្រះវិហារសាសនាគ្រឹស្ដអូតូដុករុស្ស៊ី ផេទ្រីអាក គីរីល (Patriarch Kirill) ជាមនុស្សជំនិតរបស់គាត់។

ប្រភពព័ត៌មាន ចំនួន២ បានអះអាងថា សហភាពអឺរ៉ុប បានស្នើដាក់ទណ្ឌកម្ម លើលោកស្រី Kabaeva ជាអតីតអ្នកហាត់កាយសម្ព័ន្ធអូឡាំពិក ក៏មានឈ្មោះ ស្ថិតក្នុងបញ្ជីដាក់ទណ្ឌកម្ម ដែលត្រូវបានរាយការណ៍តាមពីដំបូង ដោយបណ្ដាញទូរទស្សន៍ Bloomberg ។ ចំណែក ប្រធានសង្ឃព្រះវិហារសាសនាគ្រឹស្ដអូតូដុករុស្ស៊ី ផេទ្រីអាក គីរីល (Patriarch Kirill) ក៏ជាសម្ពន្ធមិត្តរបស់វិមានក្រឹមឡាំង អស់រយៈពេលជាយូរមកហើយ ដែលបានផ្តល់ពរជ័យដល់សង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី Kabaeva និង ប្រធានសង្ឃព្រះវិហារសាសនាគ្រឹស្ដអូតូដុករុស្ស៊ី ផេទ្រីអាក គីរីល (Patriarch Kirill) ក៏ជាមនុស្ស ស្ថិតក្នុងចំណោមឥស្សរជនរុស្ស៊ី រាប់សិបនាក់ប្រឈមមុខនឹងការហាមឃាត់ដល់ការធ្វើដំណើរ ទៅកាន់សហភាពអឺរ៉ុប និង ការបង្កកទ្រព្យសម្បត្តិ ស្ថិតក្រោមការចុះបញ្ជីថ្មី ដែលរដ្ឋជាសមាជិកទាំង២៧ កំពុងពិភាក្សា ដោយផ្ដោតលើអ្នកមានអំណាចរបស់រុស្ស៊ី ជាង ១ ០០០នាក់ ដែលកំពុងស្ថិតក្នុងបញ្ជីទណ្ឌកម្មនោះ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×