Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! រត់​ជាន់​ជើង​គ្នា​ផ្អើល​ពេញ​ព្រលា​ន បន្ទាប់​គ្រួសារ​អាមេរិក​មួយ នាំ​យក «វត្ថុ​អនុស្សាវរីយ៍» មួយ​នេះ បម្រុង​ឡើង​យន្តហោះ

spot_img

គ្រួសារជនជាតិអាមេរិកមួយ បានបង្កការភ័យខ្លាចយ៉ាងខ្លាំង នៅឯអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្នុងទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន បន្ទាប់ពីបានបង្ហាញសំបកគ្រាប់បែកមិនទាន់ផ្ទុះ (យកទុកធ្វើជាវត្ថុអនុស្សាវរីយ៍) នៅឯការកន្លែងត្រួតពិនិត្យសន្តិសុខ។

សមាជិកម្នាក់នៃគ្រួសារនោះដែលមិនបញ្ចេញឈ្មោះ ត្រូវបានគេរាយការណ៍ថា បានយកគ្រឿងផ្ទុះនោះទុកជាវត្ថុអនុស្សាវរីយ៍ ក្នុងដំណើរទៅលេងតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ហើយបានសម្រេចចិត្តថា វាជាគំនិតល្អក្នុងការយកវាទៅផ្ទះវិញ នៅសហរដ្ឋអាមេរិក។

យោងតាមសាក្សីដែលឃើញផ្ទាល់ភ្នែក បុរសម្នាក់នោះបានយក «សំបកគ្រាប់មិនទាន់ផ្ទុះ» ចេញពីកាបូបស្ពាយរបស់គាត់ ហើយបង្ហាញវាដល់បុគ្គលិកសន្តិសុខ ដោយសួរពួកគេថាតើវាអាចដាក់ក្នុងវ៉ាលីបានដែរឬទេ។

ដោយភ្ញាក់ផ្អើលនឹង “វត្ថុអនុស្សាវរីយ៍” ដ៏មិននឹកស្មានដល់នេះ មន្ត្រីសន្តិសុខម្នាក់បានបញ្ជាឱ្យ «បោសសម្អាត» ជុំវិញសំបកគ្រាប់ចាស់នេះជាបន្ទាន់ ប៉ុន្តែអ្នកដំណើរម្នាក់ទៀតមិនគោរពតាមបញ្ជានោះ ហើយចាប់ផ្តើមស្រែកថា “បាញ់ភេរវករ”។ ការភ័យស្លន់ស្លោបានកើតឡើងភ្លាមៗ ហើយវីដេអូខ្លីពីអាកាសយានដ្ឋានបង្ហាញមនុស្សបានស្រែក និងរត់ចេញពីតំបន់ check-in និងខ្លះទៀតដេកក្រាបនៅលើឥដ្ឋ រង់ចាំគ្រោះថ្នាក់ឆ្លងកាត់។

គ្រាប់បែកមិនទាន់ផ្ទុះនេះ ​ត្រូវបានគេ​ជឿ​ថា​ មានកាលបរិច្ឆេទក្នុងសម័យសង្គ្រាមអ៊ីស្រាអែល-ស៊ីរី​ឆ្នាំ ១៩៦៧។ សូមបញ្ជាក់ថា ភ្នំ Golan Heights ត្រូវបានបំផ្ទុះ​ដោយការទម្លាក់គ្រាប់បែក​និងកាំភ្លើងធំ​ក្នុងអំឡុងសង្គ្រាម៦ថ្ងៃ ហើយគ្រាប់មិនទាន់ផ្ទុះ​ដែលមានអាយុរាប់ទសវត្សរ៍​នៅតែ​ត្រូវបានគេ​រកឃើញជា​ប្រចាំ។

ចំណែកគ្រួសារអាមេរិកនោះវិញ ពួកគេ​ត្រូវបានឃុំខ្លួន​ដើម្បីធ្វើការសាកសួរភ្លាមៗ ប៉ុន្តែ នៅពេលដែលមន្ត្រីកំណត់ថា ​ពួកគេ​មិនមែនជា​ការគំរាមកំហែងណាមួយ ពួកគេក៏ត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះ​ត្រឡប់ទៅផ្ទះ​វិញផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×