Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែបនេះ​បាន​ហៅថា​ប្លែក! កុំ​ឲ្យ​ដូច​គេ នារីម្នាក់​លាប​ផ្ទះ​ទាំ​ង​មូ​ល ជាមួយ​ពណ៌​ផ្កាឈូ​ក និង​សូម្បីតែ…

spot_img

ស្រ្តីវ័យក្មេងម្នាក់នៅខេត្ត Nonthaburi ភាគកណ្តាលប្រទេសថៃ ព្រោះតែដក់ចិត្តនឹងពណ៌ផ្កាឈូក នាងបានលាបពណ៌ផ្ទះទាំងមូលរបស់នាងជាពណ៌ផ្កាឈូក និងសូម្បីគ្រឿងរបស់ប្រើប្រាស់ដទៃទៀត ជុំវិញខ្លួននាង ក៏ជាពណ៌ផ្កាឈូកដែរ។

ផ្ទះផ្កាឈូកតែមួយគត់នេះ នៅក្នុងខេត្ត Nonthaburi បានរីករាលដាលជាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ ២០១៩ នៅពេលដែលអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះថា «ក្មេងស្រីតូច កូនស្រីតូច (หนูเล็ก ลูกสาวคนเล็ก)» បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ជាក់ស្តែង តាមរយៈរូបភាពបានបង្ហាញ ផ្ទះដ៏ធំនោះ គឺត្រូវបានលាបពណ៌ផ្កាឈូកទាំងក្នុង និងខាងក្រៅ, កម្រាលឥដ្ឋ និងគ្រឿងសង្ហារឹម ផ្កាឈូក និងសូម្បីតែម៉ូតូរបស់នាងក៏ពណ៌ផ្កាឈូកផងដែរ។

គេពិតជាមិនអាចស្វែងរកព័ត៌មានច្រើនអំពីស្ត្រីពណ៌ផ្កាឈូកនេះទេ ក្រៅពីទំព័រហ្វេសប៊ុកដែលបានរៀបរាប់ខាងលើ។ ប៉ុន្តែ គ្រាន់បានដឹងថា លើសពីនេះ នាងក៏ចូលចិត្តស្លៀកពាក់ពណ៌ផ្កាឈូក និងសូម្បីជិះកង់ក៏ពណ៌ផ្កាឈូក។

ស្តាប់ទៅ វាហាក់ដូចជាចម្លែកណាស់ ប៉ុន្តែ ការឈ្លក់វង្វេងនឹងពណ៌ផ្កាឈូកនេះ គឺមិនមែនជារឿងចម្លែកនោះទេ ព្រោះថា ក្រៅពី Pink Lady ដ៏ល្បីល្បាញលើពិភពលោក Kitten Kay Sera គេក៏បានដឹងពីជីវិតពិតរបស់ Barbie, Bruna Barbie និងក៏ដូចជាគ្រូបង្រៀនជនជាតិស្វីសវ័យក្មេងម្នាក់ ដែលបានប្រើប្រាស់របស់នៅជុំវិញខ្លួននាង ជាមួយនឹងពណ៌ផ្កាឈូក អស់រយៈពេលជាយូរមកហើយ។

ពិតណាស់​ ពណ៌ផ្កាឈូកនេះ ក៏មិនមែនជា​ពណ៌តែ​មួយគត់​ដែលមនុស្សចាប់អារម្មណ៍ជាមួយនោះ​ទេ។ ជាក់ស្តែង ស្ត្រីក្រហមនៃប្រទេសបូស្នៀ ក៏ជក់ចិត្តជាមួយពណ៌ក្រហមអស់ជាច្រើនទសវត្សរ៍មកហើយផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×