Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហានិភ័យ​ណាស់! កូនភ្លោះ២គូ រៀបការ​ក្នុង​ថ្ងៃ​តែ១ កូនកំលោះ​ប្អូន​ច្រឡំ «បងថ្លៃ​ស្រី» ថា​កូនក្រមុំ​ខ្លួន​បា​ត់ ចុះ​ទម្រាំ​ការ​រួច​យ៉ា​ង​ណា…

spot_img

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ នេះ គេហទំព័រ Sinchew បានរាយការណ៍ថា រឿងហេតុដ៏ច្របូកច្របល់គួរឲ្យអស់សំណើចមួយ បានកើតឡើងនៅក្នុងពិធីមង្គលការមួយ នៅក្នុងភូមិ Lu’an ក្នុងខេត្ត Anhui ប្រទេសចិន ជាកន្លែងដែលគូស្នេហ៍ថ្មីថ្មោងពីរគូ បានរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយ ព្រោះ​ថាទាំងកូនកំលោះ ​និងកូនក្រមុំ​គឺសុទ្ធតែជា​កូនភ្លោះដូចគ្នា ហើយលើសពីនេះ មុខមាត់ដ៏ដូចគ្នា​ខ្លាំងទៀត ដែលធ្វើឲ្យសូម្បីសមាជិកគ្រួសាររបស់ពួកគេទាំងសងខាង​ក៏ពិបាកបែងចែក បើមិនកត់ចំណាំចំណុចសម្គាល់ណាមួយនោះ។

យោងតាមរបាយការណ៍ក្នុងស្រុក នោះភាគីកូនកំលោះភ្លោះបានយល់ព្រមថា កូនភ្លោះបងនឹងត្រូវស្លៀកឈុតងងឹតជាង។ ហើយកូនភ្លោះប្អូន ត្រូវចងក្រវាត់.កពណ៌ក្រហម ដើម្បីជាចំណុចសម្គាល់ងាយស្រួលចំណាំ ប៉ុន្តែកូនក្រមុំភ្លោះដែលពាក់រ៉ូបកូនក្រមុំពណ៌ក្រហម ពិតជាស្រដៀងនឹងគ្នាខ្លាំងណាស់ ដោយខុសគ្នាពីការរចនាម៉ូដរ៉ូបបន្តិចបន្តួចប៉ុណ្ណោះ ដែលធ្វើឲ្យពិបាកក្នុងការកត់ចំណាំយ៉ាងខ្លាំង។

ពិតណាស់ ដោយសារតែរឿងនេះ បានធ្វើ​ឱ្យកូនកំលោះភ្លោះប្អូន​បានគិតថា «បងស្រីថ្លៃ» ថាជាកូនក្រមុំកូនរបស់ខ្លួន​ក៏បានច្រឡំទៅឈរជាមួយតែម្តង។ មិនត្រឹមតែ​ប៉ុណ្ណោះទេ សូម្បីតែម្តាយរបស់កូនកំលោះ ក៏ច្រឡំផងដែរ ដែលធ្វើឲ្យច្របូកច្របល់ភ្ញាក់ផ្អើលពេញរោងការ។ តែទោះជាយ៉ាងណា នៅពេលដឹងថា «បងស្រីថ្លៃ» មិនមែនជាកូនក្រមុំរបស់ខ្លួន កូនភ្លោះប្អូន ក៏ប្រញាប់ប្តូរទីតាំង ខិតរករកកូនក្រមុំជាប្អូនរបស់ខ្លួនវិញ​ទាំងអៀនខ្មាសយ៉ាងខ្លាំង ដែលធ្វើឲ្យសាច់ញាតិ និងភ្ញៀវ​ក្នុងពិធីនោះ ពិតជាអស់សំណើចគ្រប់ៗគ្នា។

បន្ទាប់ពីរូបភាព​នៃ​ព្រឹត្តិការណ៍អាពាហ៍ពិពាហ៍នេះ ​ត្រូវបានគេ​ចែកចាយតាមអ៊ីនធឺណិត វាទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនឃើញហើយទប់សំណើចមិនបាន ដោយនាំគ្នា​បញ្ចេញមតិនិយាយលេងសើចថា៖ “ល្អហើយ ដែលកូនកំលោះ​មានចំណុចខុសពីគ្នា បើ​មិនដូច្នេះ​ទេ កូនក្រមុំ​ក៏ច្រឡំដែរ, កុំរស់នៅផ្ទះតែមួយ បើមិនដូច្នោះទេ វានឹងមានបញ្ហា ជាពិសេសនៅពេលយប់ ហាហាហា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×