Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិន​នឹកស្មា​ន! ទោះ​ដួងវិញ្ញាណ​រលាយ​បា​ត់ តែ​រូបកាយ​របស់​លោ​ក​ឪ ពិសេស​ព្រះ​ភ័ក្រ្ត​នៅ​ស្រស់ញញឹម​ជានិច្ច…

spot_img

ពិតណាស់ មនុស្សជាច្រើនធ្លាប់តែបានឃើញរូបភាពនៅក្នុងប្រទេសឥណ្ឌូនេស៊ី បង្ហាញទិដ្ឋភាពជនជាតិដើមភាគតិច Toraja នៅលើកោះ Sulawesi សម្អាត និងផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី ឲ្យឪពុកម្តាយ ឬមនុស្សជាទីស្រលាញ់ក្នុងគ្រួសារ ដែលបានចែកឋានទៅ ដែលពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីនេះ ត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ក្រោយរដូវប្រមូលផល។

ដោយឡែក ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញព្រះសពព្រះសង្ឃមួយអង្គ ដែលត្រូវបានហៅថា «លោកឪ» ពិតជាស្ថិតក្នុងស្ថានភាពនៅល្អហាក់ធម្មតា ជាពិសេសព្រះភ័ក្រ្តរបស់ព្រះអង្គនៅតែស្រស់ញញឹមជានិច្ចដ៏មិននឹកស្មាន ខណៈសពរបស់ព្រះអង្គត្រូវបានតម្កល់អស់រយៈពេលជិត ៤ ឆ្នាំ ហើយ។

តាមរយៈវីដេអូ ព្រះសង្ឃមួយអង្គ បានរៀបរាប់ឲ្យដឹងថា លោកឪបានសុគតកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងវត្តអំពិល ភូមិអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។ បន្ទាប់ពីតម្កល់ទុកអស់រយៈពេលជិត ៤ ឆ្នាំ កូនចៅ ក៏បានលើកមកសម្អាតព្រះកាយ និងផ្លាស់ប្តូរស្បង់ចីវថ្មីឲ្យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

តែទោះជាយ៉ាងណា ពេលវេលា ដែលនឹងត្រូវរំលាយព្រះសពរបស់លោកឪ គេនៅមិនទាន់ដឹងថាពេលណា និងអាចត្រូវតម្កល់ទុកជារៀងរហូត ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×