ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ បញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ បន្ទាប់ពីបើករថយន្តម៉ាក ម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុ.កជន្ទល់ដងស្ទូច បណ្ដាលឲ្យរថយន្តកៀបជាប់រងការខូចខាតមួយកំណាត់មុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ខាងអង្គភាពសារព័ត៌មានCENឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកហីយ៉ាន់ដាយ ស្ទូចមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ 3E-1859 ចតឈុបស្ទូចអីវ៉ាន់ចុះពីរថយន្តដាក់ក្នុងការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវម៉ៅសេទង់ គាប់ជូនស្រាប់តែភ្លាមនោះដែរ ក៏មាននារីរូបស្រស់ម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BL-5703 បើកបរតាមបណ្តោយម៉ៅសេទុងក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកជន្ទល់រថយន្តស្ទូចយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តកៀបជាប់រងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបរជានារីវិញ បានរងរបួសបែកមុខ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែង ដឹកយកទៅសង្រ្គោះភ្លាមៗម។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងស្ទូចយករថយន្តទាំង២គឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



