Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តLexus 570បើកទៅបុ.កបង្គោលភ្លើង ខ្ទេ.ចមួយកំណាត់មុខ

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តlexus570មួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុ.កបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦១ កែងនិងផ្លូវ១០៨ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើក រថយន្តម៉ាកLexus570ស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿង បានបិតផ្លាកលរខ បើកបរតាមបណ្តោយផ្លូវ៦១ក្នុងទិសដៅ ពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុកែងនិងផ្លូវ១០៨ ក៏ជ្រុលទៅបុ.កបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យផ្ទប់ជាប់រងការខូចខាតរថយន្តបង្កផ្នែកខាងមុខយ៉ាងដំណំ ចំណែកបង្គោលភ្លើងវិញរងការខូចខាតតិចតួច។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×