ភ្នំពេញ៖អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង និងសម្ភារៈមួយចំនួនយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋសុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ ខែឲសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ម្តុំនិងគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រជាពលរដ្ឋរសនៅជិតនិងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឭស្នូសំឡេងផ្ទុះ ចេញពីផ្ទះកើតហេតុខាងលើ រួចបង្កទៅជាអណ្តាលភ្លើង បានឆាបឆេះរាលដាល់ទៅលើផ្ទះជាប់គ្នា ជិតខាងទៀតយ៉ាងសន្ធោសន្ធៅ ហើយភ្លាមនោះដែរ ប្រជាពលរដ្ឋក្នុងភូមិក៏បាននាំគ្នាប្រមូលសម្ភារៈ និងអីវ៉ាន់បានមួយចំនួនចេញមកក្រៅ និងរត់គេចខ្លួនចេញពីអណ្តាតភ្លើង កំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចពួកគេក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់បន្ទាប់ សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទង ទៅខាងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលដំណឹងនេះហើយ ក៏បានចេញរថយន្តជាច្រើនគ្រឿង មកជួយអន្តរាគមន៍បា.ញ់ពន្លត់ភ្លាមៗ។ ក្រោយពីបាញ់ពន្លត់ចប់ នៅក្នុងហេតុគ្រោះអគ្គិភ័យនេះឃើញថា មិនមាននាក់ស្លា.ប់ និងរបួសនោះទេ រងការខូចខាតតែផ្ទះអស់ជាច្រើនខ្នង និថសម្ភារៈមួយចំនួន និងប្រើប្រាស់រថយន្យពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ៕ រក្សាសិទ្ធិដោយ ៖ សាមេត






