Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណី ហិ.ង្សាដោយចេតនា ដោយនំាបក្ខពួក វា.យទៅលើម្ចាស់សង្វៀនជល់មាន់ស្រុកស្អាង

កណ្តាល៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិវៀតណាមម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងហិ.ង្សាដោយចេតនា ដោយនំាបក្ខពួក វា.យទៅលើកបុរសជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួស ប្រព្រឹត្តនៅចំណុចកាស៊ីណូ កាឡាក់ស៊ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់តុលាការ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ។

ចំណែកជនរងគ្រោះមាន៖ទី១ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរបុគ្គលិកកាស៊ីណូ។ ទី២ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ មន្ដ្រីចូលនិវត្តន៍ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ជនសង្ស័យ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ “ហិ.ង្សាដោយចេតនា ” តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចកាស៊ីណូ កាឡាក់ស៊ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល៕ រ​ក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×