បន្ទាយមានជ័យ : ជនសង្ស័យម្នាក់់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ពាក់់ព័ន្ធករណី ហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា។
លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ការធ្វើប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនានេះធ្វើឡើងបន្ទាប់់ពីទទួលបានពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ សុខ ចាន់់ធូ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់់នៅភូមិសូភី សង្កាត់់កំពង់់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលត្រូវជាបងស្រីបង្កើតរបស់់ជនរងគ្រោះឈ្មោះ សុខ រិទ្ធីស័ក ភេទប្រុស អាយុ១៤ឆ្នាំ ។
លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ បានប្រាប់់ឱ្យដឹងទៀតថា បើតាមរៀបរាប់់របស់ដើមបណ្ដឹង និងជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មានជនសង្ស័យ១ក្រុមមានគ្នា០៣នាក់ បានមកវាយលើជនរងគ្រោះឈ្មោះ សុខ រិទ្ធីស័ក បណ្ដាលឱ្យរងរបួសចំក្បាល និងចេញឈាមតាមត្រចៀក ក្នុងខណ:ពេលជនរងគ្រោះកំពុងអង្គុយលេងនៅសួនច្បារកោះពងសត្វ ។

ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី យ៉ាន់់ សុវណ្ណ បានដឹកនាំកម្លាំងចុះដល់់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់់ ការឃាត់់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វឿន វីរ: ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ការឃាត់់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២និង២៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ព្រមទាំងដកហូតបានកាំបិតកែច្នៃដងដែកប្រវែង១១០សង់់ទីម៉ែត្រ០១ដើមផងដែរ ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
ជនសង្ស័យឈ្មោះ វឿន វីរ: ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខ្លួនផ្សេងទៀត ពិតជាបានវាយទៅលើជនរងគ្រោះខាងលើ បណ្ដាលឱ្យរងរបួសដូចការចោទប្រកាន់់ ក្នុងពាក្យបណ្ដឹងពិតប្រាកដមែន ព្រមទាំងប្រើកាំបិតកែច្នៃកាប់់បំផ្លាញម៉ូតូ០១គ្រឿងទៀតផងដែរ ដោយសារក្រុមជនរងគ្រោះធ្លាប់់មានជម្លោះជាមួយក្រុមពួកគេកន្លងមក ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់់បងស្រីជនរងគ្រោះ ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកបក្សពួកដែលនៅសេសសល់់សមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់់ខ្លួនបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីហើយ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


