Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​ច្រឡំ​កូនក្មេ​ង! ពិធី​មង្គលការ​តែមួយគត់​នៅ​ឥណ្ឌា កូនកំលោះ​មាន​កម្ពស់ 91 cm រី​ឯ​កូនក្រមុំ​វិញ​ គឺត្រឹ​មតែ…

spot_img

គូស្នេហ៍មួយគូ មកពីប្រទេសឥណ្ឌា បានកំពុងធ្វើឲ្យអ្នកលេងអុីនធើរណែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែកូនកំលោះនិងកូនក្រមុំ មានមាឌតូចល្អិតដូចគ្នា ដែលមានកម្ពស់មិនដល់១ម៉ែត្រនោះទេ។ តែទោះជាយ៉ាងណា ពិធីមង្គលការរបស់ពួកគេ គឺពោរពេញដោយភាពសប្បាយរីករាយ។

កូនកំលោះមានឈ្មោះ Munna Bharti អាយុ ២៦ ឆ្នាំ (កម្ពស់ 91 cm) និងកូនក្រមុំឈ្មោះ Mamta Kumari អាយុ ២៤ ឆ្នាំ (កម្ពស់ 85 cm)។ ពួកគេទាំងពីរ មានស្រុកកំណើតជាមួយនៅ Bhagalpur ទីក្រុង Navgachia ប្រទេសឥណ្ឌា។ មនុស្សប្រហែល ១០០ នាក់ មានវត្តមាននៅក្នុងពិធីមង្គលការ ដើម្បីអបអរសាទរគូស្នេហ៍ពិសេសនេះ ដែលបានឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើន មុនពេលបានជួបគ្នាជាប្តីប្រពន្ធ។

ឪពុករបស់កូនកំលោះ បាននិយាយថា៖ កូនប្រុសខ្ញុំកម្ពស់ត្រឹមតែ ៩១ សង់ទីម៉ែត្រ ពិបាករកប្រពន្ធដែលសាកសមនឹងគាត់ណាស់ សំណាងហើយដែលគាត់បានជួបស្នេហាពិត ជាមួយប្រពន្ធដែលមានស្ថានភាពដូចគ្នា។ មានមនុស្សជាច្រើន បានមកជុំនៅ​ផ្ទះ​របស់ខ្ញុំ​ដើម្បីប្រារព្ធពិធីមង្គលការរបស់ពួកគេ ខ្ញុំជាឪពុកពិតជាអគុណ និងសប្បាយចិត្តខ្លាំងណាស់»។

គ្រួសារកូនកំលោះ ​មិនបានចែករំលែកបន្ថែម​ពីមូលហេតុដែលធ្វើ​ឱ្យគូស្នេហ៍នេះ ​មានរូបរាងចម្លែកបែបនេះ​ទេ។

រូបថតកូនកំលោះ​កូនក្រមុំ​ក្នុងឈុតប្រពៃណីពណ៌ក្រហម​ក្នុងពិធីមង្គលការ​បានល្បីពេញបណ្ដាញសង្គម។ អ្នកនិយមលេងអ៊ីនធឺណិត​បានអបអរគូស្នេហ៍មួយគូនេះ និងបញ្ចេញមតិថា៖ «ពិតជារំភើប និងរីករាយនឹងពេលវេលា​នៃ​សុភមង្គល​របស់អ្នកទាំងពីរ​ដែលសមនឹងទទួលបានវានាពេលនេះ, សូមអបអរសាទរ​និងជូនពរអ្នកទាំងពីរមានសុភមង្គល និងស្រលាញ់គ្នារហូត»។

យោងតាមកំណត់ត្រាពិភពលោក ស្ត្រីខ្លីបំផុតដែលមានកម្ពស់ 62.8 សង់ទីម៉ែត្រគឺ Jyoti Amge កើតនៅឆ្នាំ 1993 មកពី Nagpur ប្រទេសឥណ្ឌា។

មូលហេតុដែល Jyoti Amge មានកម្ពស់ទាបបំផុតបែបនេះ គឺដោយសារតែរោគសញ្ញានៃការលូតលាស់មិនធម្មតា ដែលកើតឡើងអំឡុងពេលមានផ្ទៃពោះ។ ដោយមិនត្រូវបានរកឃើញទាន់ពេល ទើបក្មេងស្រីនេះ​កើតមកមានជំងឺតឿ​ពីកំណើតបែបនេះទៅ។ នាងជា​កូនពៅ​ក្នុងគ្រួសារ​ដែលមានកូន​៥​នាក់ គ្មានបងប្អូនបង្កើតណា​ម្នាក់​មានជំងឺចម្លែកបែបនេះ​ទេ។ ពួកគេធំឡើងមានសុខភាពល្អនិងធម្មតា។

ក្តីស្រមៃរបស់ Jyoti គឺចង់ក្លាយជាតារាបូលីវូដដ៏ល្បីល្បាញ។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់នាង Jyoti Amge បានចាប់អារម្មណ៍ និងយកឈ្នះមនុស្សគ្រប់គ្នា ឥឡូវនេះនាងត្រូវបានគេចាត់ទុកថាជាមនុស្សមានឥទ្ធិពលម្នាក់នៅលើបណ្តាញសង្គមនៅក្នុងប្រទេសឥណ្ឌា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×