បុរីញូវយ៉ក៖ នៅក្នុងសង្គ្រាម អស់រយៈពេលជាង២ខែកន្លងមកនេះ អង្គការសហប្រជាជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ដោះស្រាយបញ្ហាជម្លោះនេះ ដើម្បីឈានដល់ការចរចាបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ហើយនេះជាលើកទី១ ដែលរុស្ស៊ីមិនបានបោះឆ្នោតវេតូ លើសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាតិ ហៅកាត់ UNSC ។
សារព័ត៌មាន New York Times បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីថ្លែងការណ៍ ដោយមានសំឡេងជាឯកច្ឆន្ទ ជុំវិញការសម្តែងនូវ«ការព្រួយបារម្ភកាន់តែខ្លាំងឡើង» និង «គាំទ្រយ៉ាងខ្លាំងក្លា» ដល់កិច្ចខិតខំប្រឹងប្រែងការទូតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។ នេះជាលើកទី១ ដែលរុស្ស៊ី បានគាំទ្រដល់សេចក្ដីថ្លែងការណ៍នេះ ដោយមិនបានបោះឆ្នោតវេតូ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ បានសម្រួលពាក្យពេចន៍ តាមរុស្ស៊ី ដោយប្រើពាក្យ«ជម្លោះ» ជំនួសពាក្យ «សង្គ្រាម» នៅក្នុងប្រទេសអ៊ុយក្រែន វិញ។

សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជាង២ខែកន្លងមកនេះ បានជំរុញឲ្យមានជនភៀសខ្លួន ជាង៥លាននាក់ រត់គេចចេញពីប្រទេសអឺរ៉ុបមួយនេះ។ ក្រៅពីសង្គ្រាមនេះ បានស.ម្លាប់មនុស្សរាប់ម៉ឺននាក់ ដោយរួមទាំងកម្លាំងប្រដាប់អាវុធទាំងសងខាង ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែន អស់តម្លៃរាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក៕រក្សាសិទ្ធិដោយ ៖ សារាយSN








