Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ដ៏​កម្រ! គ្រាចចក១ក្បា​ល ត្រូវ​ឥន្ទ្រី​ចិញ្ចឹម២ក្បាល ព្រួត​វា.យប្រ.ហារ​យ៉ាង​សា​ហា.វ និង​ចុងក្រោយ…

ឃ្លីបមួយដែលត្រូវបានថតនៅខេត្ត Bayan-Ölgii ប្រទេសម៉ុងហ្គោលី បានបង្ហាញសត្វចចកដ៏អស់សង្ឃឹមមួយក្បាល កំពុងត្រូវបានសត្វឥន្ទ្រី២ក្បាល ចាប់វាយប្រហារយ៉ាងសាហាវ។

នៅក្រោមក្រញ៉ាំដ៏មុតស្រួច និងចំពុះដ៏រឹងមាំរបស់សត្រូវ ចចកស្ទើរតែគ្មានឱកាសការពារ។ បន្ទាប់ពីតស៊ូបានមួយសន្ទុះ វាបានត្រឹមតែដេកនៅនឹងដី និងស៊ូទ្រាំនឹងការប្រយុទ្ធ។

គេបានដឹងថា សត្វឥន្ទ្រីមាសទាំងពីរនេះ ត្រូវបានចិញ្ចឹម និងបង្ហាត់ដោយពួកម៉ុងហ្គោលតាំងពីតូចមកម្ល៉េះ ក្នុងគោលបំណងបរបាញ់។ វា​មានភ្នែកមុត ក្រញ៉ាំមុត និង​ចំពុះ​រឹង​ល្មមនឹងខាំស៊ីចំណីណាមួយបាន​។

ឥន្ទ្រីមាសអាស៊ី ដែលត្រូវបានគេស្គាល់ថា ជាឥន្ទ្រីម៉ុងហ្គោលី គឺជាសត្វស្លាបមួយ ក្នុងចំណោមសត្វស្លាបដ៏ធំបំផុតនៅលើភពផែនដី។ ឥន្ទ្រីពេញវ័យមានទម្ងន់ប្រហែល 6,5 គីឡូក្រាម ប្រវែងដងខ្លួនគឺពី 66 ទៅ 102 សង់ទីម៉ែត្រ ស្លាបមានប្រវែងលើសពី 2 ម៉ែត្រ។

ឥន្ទ្រីមាស​មានភ្នែកភ្លឺ​ដោយការមើលឃើញរបស់ពួកវា​ គឺ​៨​ដង​នៃ​មនុស្ស។ ពួកវាអាចឈានដល់ល្បឿនរហូតដល់ 250 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហើរចុះក្រោម សូម្បីតែសត្វធំដូចជាចចក ជាមួយនឹងល្បឿនហោះហើររហូតដល់ 200 គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ក្រញ៉ាំជើងរបស់ឥន្ទ្រីគឺកោង និងស្រួច។ ក្រញ៉ាំដ៏មុតស្រួចនេះ គឺជាអាវុធដ៏មានឥទ្ធិពលរបស់ពួកវាក្នុងការវាយលុក និងចាប់សត្វព្រៃ។ នៅពេលដែលពួកវាកំណត់គោលដៅបាន វានឹងពិបាកសម្រាប់សត្វព្រៃ ដើម្បីគេចផុតពីការស្លាប់ដ៏ឈឺចាប់។

ពួកវាបរបាញ់ទន្សាយ កំប្រុកដី កញ្ជ្រោង និងសត្វស្លាបតូចៗ ឬសត្វស្លាបធំៗដូចជាសត្វក្ងានព្រៃ និងសត្វក្រៀល។ ក្នុងករណីខ្លះ ពួកវាថែមទាំងអាចសម្លាប់សត្វចចកពណ៌ប្រផេះទៀតផង។ នៅពេលដែលអាហារខ្វះខាត ស្តេចបក្សីនេះអាចស៊ីសូម្បីតែសាកសពស្អុយរលួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×