ភ្នំពេញ៖ក្រុមក្មេងទំនើងប្រុសស្រី៧៣នាក់ នៅក្នុងនោះមានស្រី២នាក់ ត្រូវបានកម្លាំងចម្រុះ នៃអធិការដ្ឋាននគបាលខណ្ឌសែន ចុះឃាត់ខ្លួនបានភ្លាមៗ រួមទាំងម៉ូតូជាច្រើនគ្រឿង និងវត្ថុតាងដាវកាំបិតនិងជំពាម ខណៈពួកគេកំពុងតែប្រមូលផ្តុំគ្មាផឹកស៊ីយ៉ាងសប្បាយ។
ហេតុការណ៍ចុះឃាត់ខ្លួននេះដែរ ធ្វើឡើងនៅវេលាម៉ោង ១២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្បែដីឡូត៍មួយកន្លែង កែងនឹងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ដោយកម្លាំងចុះដើរល្បាតតាមភូមិសាស្រ្ត និងចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ លុះល្បាតមកដល់ចំណុចឃាត់ក្បែរដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុងកែងនឹងផ្លូវ១០០៣ ក៏ឃើញក្មេងទំនើង៧៣នាក់នោះ កំពុងតែពពាក់ពពូនប្រមូលផ្តុំគ្នាផឹកស៊ីជួបជុំយ៉ាងសប្បាយ។
ក្រោយមកដោយមានការដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ទោ មេសា សូន្យប្រាំ ជាអធិការរងទទួល ផែនព្រហ្មទណ្ឌបានដឹកនាំកម្លាំងចម្រុះចុះ បង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងទាំងនោះបានភ្លាមៗ មានប្រុស៧៣នាក់ និងស្រី២នាក់ រួមមាន ម៉ូតូជាច្រើនគ្រឿង និងអាវុធ ដាវ និងកាំបិតបុ័ងតោ និងជំពាមកៅស៊ូ បានជាច្រើនផងដែរ រួចបញ្ជូនយកទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បី សួរនាំនិងចាត់ការបន្តទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត







