Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងទីន័របើកទៅបុ.កគូទរថយន្តដឹកទំនិញធុនធំចតស្ងៀម ពីក្រោយ បណ្តាលឲ្យរថយន្តដឹកទំនិញ ជ្រុលទៅបុ.កផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាងងុយដេកបានបើករថយន្តកុងទីន័រ ជ្រុលទៅបុ.កគូថរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញធុនធំ ឈប់នៅចិញ្ចើមផ្លូវចំពីក្រោយ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ និងស្រាល៣នាក់ ហើយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ជ្រុលទៅបុ.ករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត ផ្លែឈើនិងសម្ភារៈមួយចំនួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២២នៅចំណុចផ្លូវបេតុងលូប្រាំ ភូមិដំណាក់ធំ ៣សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខកណ្ដាល 3A-1123 បើកបរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់អែបនឹងចិញ្ចើមផ្លូវ ពេលនោះដែរ គាប់ជួនស្រាប់តែគេឃើញមានបុរសម្នាក់ បានបើករថយន្តម៉ាកកុងតឺន័រមួយគ្រឿង ក្បាលពណ៌ត្រួយចេកពាក់ផ្លាកលេខភ្នំពេញ3B-3790 បើកបរដោយបុរសម្នាក់រួមដំណើជាមួយនិងព្រូម្នាក់ទៀត បើកក្នុងល្បឿនលឿនសង្ស័យថា អ្នកបើកបរងងុយដេកមិនបានមើលមុខ ក៏ជ្រុលទៅបុ.ករថយន្តម៉ាក់យ៉ាន់ដាយពីក្រោយយ៉ាងពេញទំហឹង បណ្តាលរថយន្តបង្ករងការខូចខាត ខ្ទេ.ចរួញមួយកំណាត់មុខទាំងស្រុង ចំណែកឯរថយន្តម៉ាក់ហីយ៉ាន់ដាយវិញ ក៏ជ្រុលទៅបុ.កផ្លែឈើ និងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតផ្លែឈើមួយចំនួន និងរបងផ្ទះប្រជាពលរដ្ឋបន្តិចបន្តួចផងដែរ ។
សូមបញ្ជាក់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្ដាលឲ្យមានមនុស្សចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសាមុយឯកជនមួយ ដឹកយកទៅសង្រ្គោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទុកដើម្បីរងចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×