Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ford raptor បើកលឿនជ្រុលទៅបុ.ករថយន្តtoyotaprius ចំពាក់កណ្ដាលពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក ford tructor មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុ.ករថយន្ត toyota prius បម្រុងនឹងបើកឆ្លងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង ៥០នាទីយប់ថ្ងៃទី៧ ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក toyota prius ពណ៌កណ្ដុរប្រមេះមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BP-4251 បើកបរតាមបណ្តោយផ្លូវបេតុងទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យមបម្រុងនឹងបត់ឆ្លងផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់ទៀត បានបើករថយន្តបង្កម៉ាកford raptor ពណ៌ខ្មៅពាក់ផ្លាកលេខកម្ពុជាHSB.6789 បើកបរតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុ ក៏ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្ត toyota prius ចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យ រងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តផ្ទាល់ខ្លួន ទាំងសងខាងប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងពីរ សម្របសម្រួលគ្នាត្រូវដោយភាគី រថយន្តបង្កព្រមសងជាសំណង ជួសជុលដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×