បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះ បា.ញ់រងរបួសធ្ងន់ បន្ទាប់ពីក្របីចូលស៊ីស្មៅក្នុងដី រួចរត់គេចខ្លួនបាត់ នៅវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់មួយកន្លែង ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងទៀតថា៖ ជនបង្កឈ្មោះរ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំភេទប្រុស មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាអ្នកស៊ីឈ្នួលមើលសត្វក្របី ឲ្យគេប្រហែលជា១០០ក្បាល ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះ បានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់ដី បានប្រាប់ឲ្យជនរងគ្រោះដេញក្របីចេញ ពីក្នុងដីរបស់ខ្លួន កុំឲ្យស៊ីស្មៅ ព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ី ជនរងគ្រោះ ក៏បានទៅដេញក្របីឲ្យចេញ រួចក៏អង្គុយលេងជាមួយទាហ៊ាននៅក្បែរកន្លែងនោះ ក្រោយមកមិនដឹងជាយ៉ាងណា ជនបង្ក ក៏បានទាញកាំ.ភ្លើងម៉ាក់វាំងឡុង(ជាប្រភេទកាំ.ភ្លើងបា.ញ់សត្វ) បា.ញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេងបណ្តាល ឲ្យរងរបួសធ្ងន់ ក្រោយពីធ្វើសកម្មភាព រួចជនសង្ស័យរត់គេចខ្លួនបាត់។ ជនរងគ្រោះយកទៅព្យាបាល នៅមណ្ឌលសុខភាពអូរបីជាន់ ។ ករណីនេះជនបង្កកម្លាំងនគរបាលស្រុកអូរជ្រៅ កំពុងតាមប្រម៉ាញ់ចាប់ខ្លួន យកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម


