Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត Pajero បើកលឿនជ្រុលទៅបុករថយន្ត HYUNDAI រងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកpajeroមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តម៉ាកហីយ៉ាន់ដាយ បត់ត្រឡប់ក្រោយចំពាក់កណ្តាលទ្វារមុខខាងឆ្វេង យ៉ាងពេញទំហឹង ដាច់កង់ប៉ើងទៅមុខរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកហីយាន់ដាយ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3F-8658 បានឈប់ចតដាក់អីវ៉ាន់ នៅលើចិញ្ចើមផ្លូវពេលដាក់រួចក៏បានបើកបត់ស្តាំ គោលបំណងចូលទៅទម្លាក់អីវ៉ាន់ នៅក្នុងរោងបុណ្យ ពេលបួងចង្កូតបត់ស្រាប់តែគេឃើញមានបុរសម្នាក់ បានបើករថយន្តម៉ាកpajero មួយគ្រឿងពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ2F-5878 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុ.ករថយន្តហីយ៉ាន់ដាយ ចំពាក់កណ្តាលទ្វារមុខខាងឆ្វេង យ៉ាងពេញទំហឹង បណ្តាលឲ្យដា.ច់កង់មួយចំហៀង រងការខូចខាតធ្ងន់ធ្ងរ ចំណែកឯរថយន្តបង្កម៉ាក pajeroវិញ រងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុខាងលើដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវក៏សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×