Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ត្រូវនគរបាលចាប់ខ្លួន ករណីកាន់កា.ប់និងជួញដូរអាវុធដោយខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាន់កា.ប់និងជួញដូរអាវុធដោយខុសច្បាប់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន ( មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ) ។

កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់នឹងជួញដូរអាវុធដោយខុសច្បាប់។

ជនសង្ស័យម្នាក់ឈ្មោះ លី ហុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកណ្តាល ម្តុំទឹកខ្មៅ។

វត្ថុតាំងដកហូត៖ អាវុធម៉ាក ZORAKI 2914 TD គ្រាប់ ចំនួន០៦ ពណ៌ទឹកប្រាក់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×