Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានៅតែមានសុទិដ្ឋិនិយមថា ទីផ្សារចិន នឹងបើកឡើងវិញសម្រាប់វិស័យទេសចរណ៍អន្តរជាតិ  

spot_img

ភ្នំពេញ៖ កម្ពុជានៅតែមានសុទិដ្ឋិនិយមថា ទីផ្សារចិន នឹងបើកឡើងវិញ សម្រាប់វិស័យទេសចរណ៍អន្តរជាតិ   នៅពេលដែលស្ថានការណ៍ Covid-19 នៅប្រទេសត្រូវបានគ្រប់គ្រង។

ប្រតិភូចំនួនបួនរូបនៃក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឩត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេស​ចរណ៍  បានចូលរួម និងរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការមកទស្សនាកម្ពុជា ជាតំបន់ទេសចរណ៍ដ៏កក់ក្តៅ សុវត្ថិភាព ស្អាត និង បៃតង នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

តាមរយៈកម្មវិធីនេះ ក្រសួងទេសចរណ៍រំពឹងថា  ការផ្លាស់ប្តូរនិន្នាការទេសចរណ៍ថ្មីនៃការចាក់វ៉ាក់សំាង និងធ្វើឱ្យវិស័យទេស​ចរណ៍ងើបឡើងវិញ ដោយផ្តោតលើភ្ញៀវទេស​ចរ ក្នុងអាស៊ាន  ក៏ដូចជាទេសចរណ៍ប្រទេសកូរ៉េ  ជប៉ុន ឥណ្ឌា និងប្រទេសអូស្ត្រាលី។  ក្រៅពីនេះ ក៏សង្ឃឹមអ្នកទេសចរមកពីទីផ្សារនៅអឺរ៉ុប សហរដ្ឋអាមេរិក   កាណាដា  និងមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា បើតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ ២០២២នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួន ២២ ម៉ឺននាក់   និងទេសចរក្នុងស្រុកប្រមាណ ៩ ម៉ឺននាក់ ដែលបានបង្ហាញពីការងើបឡើងវិញនៃវិស័យទេស​ចរណ៍នៅកម្ពុជា។ ប្រទេសកម្ពុជា ត្រូវបានគេព្យាករថា នឹងទទួលបានភ្ញៀវទេសចរ រហូតដល់ ៨០ ម៉ឺននាក់ នៅចុងឆ្នាំ ២០២២នេះ៕

spot_img
×