Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន

ខេត្តតាកែវ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ បានបញ្ជូនខ្លួនបុរស២នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តស្ថិតនៅចំណុចខ្ទមក្រោយផ្ទះ រោងចិញ្ចឹមមាន់ ក្នុងភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកសំរោង បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់មាន៖១-ឈ្មោះធែល ថៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងខ្នា ឃុំជុំរះពេន ស្រុកសំរោង ខេត្តតាកែវ។ ២-ឈ្មោះសុិន សូ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

ចំណែកវត្ថុតាងដែលដកហូតបានមាន៖ – គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់ ទម្ងន់ ៥២,៥៨ក្រាម។ -ទូរស័ព្ទ២គ្រឿង(ViVO ១គ្រឿងនិងអិនចុចពិល១គ្រឿង)។- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ -សម្ភារសម្រាប់ច្រកថ្នាំញៀននិងសម្ភារៈសេពថ្នាំញៀនមួយចំនួន។ – ដាវដែក៤ដើម – កាំភ្លើងកែច្នៃ១ដើម។

ជនសង្ស័យ២នាក់ ខាងលើ ត្រូវបានកម្លំាងកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចខ្ទមក្រោយផ្ទះ រោងចិញ្ចឹមមាន់ ក្នុងភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តតាកែវ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×