Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹង​ជម្លោះ​រឿង​អី្វ នារី​ម្នាក់​យក​ដុំ​ថ្ម​គ.ប់​កញ្ចក់​រថយន្ត រហូតដល់​ថ្នាក់​កើតរឿង​ដ៏​រន្ធ.ត់​ មិន​នឹក​ស្មាន…

spot_img

នារីម្នាក់ក្នុងចំណោមមិត្តភ័ក្តិស្រីពីរនាក់ ត្រូវបានរថយន្ត១គ្រឿង បើកកៀរកិនទាំងកម្រោល បន្ទាប់ពីនាងបានយកដុំថ្មគប់កញ្ចក់រថយន្ត ដែលនាងបានឈ្លោះជម្លោះប្រកែកជាមួយអ្នកបើកបរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Lianyungang ខេត្ត Jiangsu ប្រទេសចិន។

ក្នុងឃ្លីបដែលថតបានដោយកាមេរ៉ាឃ្លាំមើល បានបង្ហាញដំបូងឡើយ នារី២នាក់ ដែលកំពុងដើរ បានឈ្លោះជាមួយអ្នកបើកបររថយន្ត។ ហើយបន្ទាប់មក ពួកនាងក៏បានដើរចាកចេញ។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលពួកនាង បានដើរចាកចេញ ស្រាប់តែរថយន្តនោះបានបើកមកកៀរ ដែលជាហេតុធ្វើឲ្យនារីស្ថិតក្នុងសម្លៀកបំពាក់អាវខ្មៅ ផ្ទុះកំហឹងទាញដុំថ្មគប់កញ្ចក់រថយន្តតែម្តង។ ភ្លាមៗនោះ អ្នកបើកបរក៏ខឹងមិនស្ទើរដែរ បានបើករថយន្តកៀរកិនទាំងកម្រោលដ៏រន្ធត់។

ក្រោយពីបានឃើញហេតុការណ៍នេះ អ្នកធ្វើ​ដំណើរជាច្រើន បានរត់ទៅ​ជួយសង្គ្រោះនារីនោះ ហើយនៅទីបំផុត នារីនោះ​ក៏ត្រូវបានគេ​ជួយសង្គ្រោះ នាំយកទៅ​កាន់មន្ទីរពេទ្យ​។ សំណាងល្អ ដែលនារីរងគ្រោះ​នោះ មិនមានគ្រោះថ្នាក់ដល់ជីវិត។

ចំពោះរឿងហេតុ គេក៏ពុំបានដឹងថា រវាងអ្នកបើកបររថយន្ត និងនារីទាំងពីរ មានជម្លោះរឿងអ្វីនិងគ្នានោះទេ ហើយអ្នកបើកបរនោះ នឹងត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

វីដេអូ៖ https://weibo.com/tv/show/1034:5a5d2d1cb46e2f48518b2aae8e830e10?from=old_pc_videoshow

spot_img
×