Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់! ស្វា​មួយ​ហ្វូង​ខំព្យាយាម​ជួយសង្គ្រោះ​មិត្តភក្តិ ដែល​ត្រូវ​ពស់ថ្លាន់​ដ៏​ធំ​រុំ​រឹ.ត តែ​ទីបំផុត​បាន​ត្រឹម…

spot_img

ពិតជាគួរឲ្យរន្ធត់ណាស់ គ្រាដែលសត្វស្វាមួយក្បាល ត្រូវពស់ថ្លាន់ដ៏ធំមួយក្បាល រុំរឹតរហូតងាប់ ខណៈសត្វស្វាមួួយហ្វូងបានព្យាយាមជួយសង្គ្រោះមិត្តភក្តិរបស់ពួកវា ទាំងគ្មានសង្ឃឹម។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវឡើងភ្នំមួយកន្លែង ស្ថិតនៅក្នុងខេត្ត Prachuap Khiri Khan ភាគខាងត្បូងប្រទេសថៃ។

ក្នុងឃ្លីបបានបង្ហាញឲ្យឃើញ​ពស់ថ្លាន់ធំមួយក្បាល​កំពុងរុំរឹតស្វាមួយក្បាល ហើយនៅពេលនោះ មានសត្វស្វា​រាប់សិបក្បាល​បានកំពុងឡោមព័ទ្ធក្នុងសកម្មភាព “បំភិតបំភ័យ” យ៉ាងស្លន់ស្លោ។

តែទោះ​បីស្វា​ច្រើនកុះករក៏ដោយ ក៏ពស់ថ្លាន់​ហាក់មិនខ្លាចការគំរាមរបស់ហ្វូងស្វាទាំងនោះទេ។ ជាក់ស្តែង នៅពេលស្វាឆ្មក់ចូល ពស់ថ្លាន់ក៏ស្ទុះមកខាំ ព្រមានភ្លាមៗ។ តាមសាក្សីនៅ​កន្លែងកើតហេតុ បុរសអ្នកស្រុកម្នាក់​បានយកមែកឈើវាយកំឡាពស់ថ្លាន់ឲ្យដោះលែងស្វា ប៉ុន្តែ​មិនបានសម្រេចនោះទេ។

យោងតាមនារីអ្នកទេសចរម្នាក់ ដែលមកលេងតំបន់នោះ បានឲ្យដឹងថា នាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងសកម្មភាពប្រមូលផ្តុំនៃហ្វូងស្វាដ៏ធំបែបនេះ។ តែទោះជាយ៉ាងណា សត្វដែលត្រូវពស់ថ្លាន់រុំរឹតនោះ មិនអាចរួចផុតជីវិតឡើយ។

អ្នកទេសចរស្រីរូបនេះបាននិយាយថា «វាពិតជាគួរឱ្យរំភើបណាស់ ដែលបានឃើញហ្វូងស្វារាប់សិបក្បាល បានប្រញាប់ប្រញាល់ជួយសង្គ្រោះបងប្អូនរបស់ពួកវា ប៉ុន្តែការប្រឹងប្រែងរបស់ពួកវាមិនបានជោគជ័យនោះទេ។

កន្លងមក ពស់ថ្លាន់យក្ស តែងតែមានភាពដ៏អស្ចារ្យ ជាមួយសមត្ថភាព រុំរឹតរហូតដល់ចំណីងាប់ រួចទើបលេបដោយមិនចាំបាច់ខាំអ្វីទាំងអស់។ វិធីសាស្ត្ររបស់ពួកវា​ គឺចូលទៅ​ជិតសត្វព្រៃ​ដោយស្ងៀមស្ងាត់ នៅពេលប្រទះឃើញ ហើយពួកវាចាប់ចំណីមិនឲ្យរួចផុតជីវិតរហូត 90% បើទោះជាសត្វព្រៃដែលសមល្មមវាលេបរួចនោះ តស៊ូយ៉ាងណាក៏ដោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×