Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ដោយស្រវឹងស្រា បានយកកាំ.បិតដេញចា.ក់បងថ្លៃ រួចមិនអស់ចិត្ត គំ.រាមស.ម្លាប់ឪពុកបង្កើតខ្លួនឯង

កណ្តាល ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង កាលពីថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិ.ង្សាដោយចេតនា និង គំ.រាមស.ម្លាប់ឪពុកខ្លួនឯង ដោយជនសង្ស័យស្រវឹងស្រាបានយកកាំបិតដេញចា.ក់ និងកា.ប់បងថ្លៃ រួចមិនអស់ចិត្តគំ.រាមស.ម្លាប់ឪពុកបង្កើតខ្លួនឯងទៀត ប្រព្រឹត្តនៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះយឿន បារាំង ហៅប្រុស ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះឈ្មោះជា យឿន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ អ្នកទាំងពីរមានទីលំនៅ ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានៅបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×