Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​គោ​មាន​ស្នែង​ធំ​ដូច​ភ្លុក ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំ​ង ជាមួយ​លក្ខណៈ​ពិសេស​នៅ​ខាងក្នុង តើ​ជា​អ្វី…!

spot_img

មនុស្សជាច្រើន ត្រូវបានជឿថា ពិតជាភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងតែម្តង នៅពេលបានឃើញ ជាពិសេស «ស្នែងដ៏ធំសម្បើម» របស់សត្វទាំងនេះ ដែលសូម្បីភ្លុកដំរីក៏មិនអាចប្រៀបបានឡើយ។

សត្វដែលមានស្នែងធំៗទាំងនេះ គឺជាប្រភេទសត្វគោដែលមានដើមកំណើតនៅទ្វីបអាហ្រ្វិក ហៅថា គោ Watusi ត្រូវបានគេស្គាល់ផងដែរថាជាគោ Ankole ស្នែងវែង និងជាសត្វគោ Ankole-Watusi (ឈ្មោះវិទ្យាសាស្ត្រ៖ Bos taurus indicus) ។ នេះគឺជាសត្វគោដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវិតរបស់ជនជាតិអាហ្វ្រិក។

រូបរាងរបស់ពួកវា​មិនមានអ្វីពិសេសទេ ​បើ​ធៀបនិងសត្វគោ​ដទៃ​ទៀត លើកលែងតែ​ស្នែងធំពិសេសរបស់វាប៉ុណ្ណោះ។ ស្នែងធំជួយពួកវាប្រយុទ្ធ និងការពារខ្លួនពីសត្រូវដ៏គ្រោះថ្នាក់ និងក៏ដូចជានៅពេលប្រយុទ្ធជាមួយគ្នីគ្នារបស់ពួកវា ព្រោះតែដែនជម្រកទឹកដី។

គោ Watusi ពេញវ័យអាចមានទម្ងន់ពី 410 ទៅ 730 គីឡូក្រាម កម្ពស់ជាង 2.4 ម៉ែត្រ ប៉ុន្តែវាក៏ពិបាកណាស់ក្នុងការរក្សាលំនឹង ជាមួយ «ស្នែងដ៏ធំ» របស់វា។ ស្នែង​កំណត់ត្រា​របស់គោ Watusi ក្នុង​រដ្ឋ Wyoming សហរដ្ឋ​អាមេរិក មានទំហំដល់ទៅ ១០៣,៥ សង់ទីម៉ែត្រ (នេះ​បើ​តាមការចុះ​ផ្សាយរបស់ Guinnessworldrecords)។

សម្រាប់កុលសម្ព័ន្ធ Mundari ក្នុងប្រទេសស៊ូដង់ខាងត្បូង ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសត្វគោនេះ ដោយចាត់ទុកពួកវាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ពួកគេ និងត្រៀមរួចជាស្រេចដើម្បីការពារពួកវាក្នុងកាលៈទេសៈក៏ដោយ រួមទាំងការលះបង់ជីវិតរបស់ពួកគេផងដែរ។

ពួកគេក៏ត្រូវបានចាត់ទុកថាជារូបិយប័ណ្ណ ដែលជានិមិត្តសញ្ញានៃស្ថានភាពគ្រួសារ ប្រជាជន Mundari កម្រនឹងសម្លាប់ពួកវាណាស់ ប៉ុន្តែភាគច្រើនទទួលបានទឹកដោះពីគោនេះ។ ស្នែងដ៏ធំរបស់គោ Watusi ពិតជាឃ្លាំងកាល់ស្យូមសម្រាប់រាងកាយ។

វាគឺជាប្រភពអាហារូបត្ថម្ភដ៏សំខាន់ សម្រាប់ជនជាតិដើមភាគតិច ជាពិសេសនៅតំបន់ស្ងួត និងធ្ងន់ធ្ងរបំផុត នៃទ្វីបអាហ្រ្វិក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×