Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធនឹងការឈូសឆាយដីក្នុងតំបន់៣ ដែលច្បាប់ឃាត់នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ធ្វើការឃាត់ខ្លួនបុរស២នាក់ ជាប់ពាក់ព័ន្ធនឹងការធ្វើសកម្មភាពភ្ជួរឈូសឆាយដីក្នុងតំបន់៣ ដែលច្បាប់ឃាត់ ប្រព្រឹត្ត នៅត្រង់ចំណុចអូរដូនជ្រាប និងអូរកំពឹស ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង។

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យ២នាក់មាន៖ ១-ឈ្មោះ គួន ស្រេង ភេទប្រុស អាយុ ៣៧ឆ្នាំ ។ ២-ឈ្មោះ គួន សុគុណ ភេទប្រុស អាយុ ៣០ ឆ្នាំ។ អ្នកទាំងពីរនាក់ មានទីលំនៅក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ចំណែកវត្ថុតាងរឹបអូសបានមាន៖ គោយន្តកន្ត្រៃ ១ គ្រឿង។

បច្ចុប្បន្ន, ជនសង្ស័យ ២នាក់ខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ចន្ទា ភា

×