ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គិតត្រឹមម៉ោង ៤រសៀល នៅថ្ងៃទី៩ ខែឧសភា នេះ បានបណ្តាលឲ្យមនុស្សចំនួន ៦នាក់បានស្លា.ប់ និងរងរបួសចំនួន ៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ ៤នាក់ និងស្រាល ១នាក់ ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។
របាយការណ៍ថដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ៨លើក បាន កើតឡើងនៅរាជធានី ខេត្ត ចំនួន ៦ មានដូចជាៈ ខេត្តកណ្តាល របួសចំនួន ២នាក់ , ភ្នំពេញ ស្លា.ប់ចំនួន ១នាក់ និងរបួសចំនួន ២នាក់ ,ខេត្តពោធិ៍សាត់ ស្លា.ប់ចំនួន ២នាក់ , ខេត្តសៀមរាប ស្លា.ប់ចំនួន ១នាក់ , ខេត្តព្រះសីហនុ ស្លា.ប់ចំនួន ១នាក់់ និងខេត្តស្វាយរៀង ស្លា.ប់ ១នាក់ និងរបួស ១នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ






