ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខរបស់ ស្រ្តីជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ទារុ.ណកម្ម និង អំពើឃោរ.ឃៅ ដោយខឹងក្មេងស្រីរងគ្រោះ ដែលយកដុំថ្មគប់លើកូនប្រុសរបស់ខ្លួន រួចទាញកាំ.បិតវះ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំឱ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។
លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ លីវ ប៊ុនធឿន ភេទស្រី អាយុ ៤៣ ឆ្នាំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ ៥ ឆ្នាំ មានទីលំនៅ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ បានកាត់ទោស ជនជាប់ចោទដាក់ពន្ធនាគារ កំណត់ ១២ ឆ្នាំ និងបង្គាប់ឱ្យជនជាប់ចោទត្រូវសងជម្ងឺចិត្តចំនួន ២០០ លានរៀល ទៅគ្រួសារជនរងគ្រោះ ក្រោមការចោទប្រកាន់ ពីបទ ” ប្រព្រឹត្តអំពើឃោ.រឃៅ និងទារុ.ណកម្ម មានស្ថានភាពទម្ងន់ទោស” តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។
ស្រ្តីជាប់ចោទ ប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទណ្ឌ.កម្មរបស់គាត់រក្សាទុកជាបានការដដែល ។ ស្ត្រីជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ស្រ្តីជាប់ចោទឈ្មោះ លីវ ប៊ុនធឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃច័ន្ទទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

