ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧និង២០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពីបទ៖លួច( ម៉ូតូ០១គ្រឿង) នៅចំណុចមុខធនាគារប្រាសាក់ ផ្ទះលេខ៦៦៥ ផ្លូវព្រះមុនីវង្សភូមិ ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឌី គឹមតេង ហៅអាឆ្អឹង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង ម៉ាកសង់សេ១២៥ពណ៍ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ1U-3456លេខតួនិងលេខម៉ាស៊ីនND125ME6106145 (របស់ជនរងគ្រោះ) ត្រូវបានសមត្ថកិច្ចប្រគល់ឳ្យជនរងគ្រោះវិញតាមពាក្យស្នើរសុំ ដោយមានការឯកភាពពីលោក ឆាយ ហុង ព្រះរាជអាជា្ញរង សាលាដំបូងរាជធានីភ្នំពេញ។
សម្ភារៈដកហូត ៖ -កាបូបម៉ាក B.N.S.DAISHU ចំនួន០១ -កូនសោម៉ូតូចំនួន១៣សោរ -ដែកកាប់ចុងស្រួចដងខ្មៅចំនួន០១ -ទូណឺវីសកែច្នៃរាងអក្សរតេចំនួន០១ -ទូណឺវីសចុងស្រួចពណ៌លឿងលាយខៀវ -សោរខ្សៀលេខ១០រាងអក្សរអិល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



