Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត toyota prius បើកលឿនជ្រុលចង្កូត ទៅបុ.កបង្គោលស្លាកសញ្ញា រួចបន្តទៅបុកដើមឈើ ខ្ទេ.ចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក toyota prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុ.កបង្គោលស្លាកសញ្ញាបា.ក់មួយដើម រួចបន្តល្បឿនទៅបុ.កផ្ទប់នឹងដើមឈើ បណ្ដាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ទៅដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក toyota prius ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BL-6033 បើកបរតាមបណ្តោយផ្លូវ ២៧១ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុ.កបង្គោលស្លាកសញ្ញា និងថូផ្ការួចបន្តទៅបុកផ្ទប់ដើមឈើ បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ តែកុងរថយន្តក៏ប្រញាប់ប្រញាល់ ប្រមូលសម្ភារៈចេញពីក្នុងរថយន្តរួចជិះគេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចរាយការណ៍ ទៅផ្នែកជំនាញដោយភាគីរថយន្តបង្ក សងថ្លៃខូចខាត ក្នុងការជួសជុលបង្គោលស្លាកសញ្ញា បញ្ចប់រឿងទៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×