Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមួយគ្រឿង ធ្លាក់ចូលក្នុងប្រឡាយ រងរបួសធ្ងន់ ២ នាក់

ភ្នំពេញ ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង បើកលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុ.កនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បើកឆ្លងស្តុបចំពីចំហៀងមុខពេញទំហឹង បណ្តាលឲ្យបួងចង្កូតធ្លាក់ចូលប្រឡាយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ កែងនឹងផ្លូវ១០០៣ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BS-0126 បើកបរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម លុះមកដល់ស្តុបបុរីអង្គរ ផ្លូវបំបែកជាបួនត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តឡង់គ្រីស័រមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2Q-2168 បើកដោយបុរសម្នាក់រួមដំណើរ ជាមមួយនិងមនុស្ស២នាក់ទៀត បើកបរតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុ.កនិងរថយន្តស៊េរីទំនើប ចំពីចំហៀងមុខពេញទំហឹង រួចបួងចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយលិចទៅក្រោម ហើយភ្លាមនោះដែរ ក៏បានប្រជាពលរដ្ឋជិតខាង ចុះទៅជួយតៃកុងរថយន្តឡងគ្រីស័រ និងអ្នករួមដំណើរឡើងមកលើគោក រួចទាក់ទងទៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×