Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ភ្ញាក់ផ្អើល​មែ​ន! រៀបនឹង​ដាក់​បញ្ចុះ​ទៅ​ហើយ ស្រាប់តែ​ស្រ្តី​ដែល​គ្រូ​ពេទ្យ​សន្មត់​ស្លាប់ បាន​គោះ​មឈូ​ស…

spot_img

មនុស្សរាប់សិបនាក់ដែលចូលរួមក្នុងពិធីបុណ្យសពមួយ នៅក្នុងប្រទេសប៉េរូ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្ត្រីដែលត្រូវបានគេសន្មត់ថាបានស្លាប់ទៅហើយ ស្រាប់តែបានគោះមឈូសពីខាងក្នុង។

កាលពីចុងខែមុននេះ Rosa Isabel Cespedes Callaca ស្ត្រីអាយុ ៣៦ ឆ្នាំ មកពី Lambayeque ប្រទេសប៉េរូ, ប្អូនថ្លៃរបស់នាង និងក្មួយប្រុសបីនាក់ផ្សេងទៀត បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ ដែលគេសន្មត់ថានាង និងប្អូនប្រុសថ្លៃបានស្លាប់ ខណៈក្មេងប្រុស៣នាក់រងរបួសធ្ងន់ធ្ងរ។ នៅថ្ងៃទី២៦ ខែមេសា សាច់ញាតិរបស់ Rosa បានប្រមូលផ្តុំគ្នានៅ Lambayeque ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់នាង ហើយពិធីដង្ហែសពទៅកាន់ទីបញ្ចុះសព ត្រូវបានធ្វើឡើងទៅតាមផែនការ ប៉ុន្តែនៅពេលមួយនោះ មនុស្សបានចាប់ផ្តើមឮសំឡេង គោះពីខាងក្នុងមឈូសរបស់ស្ត្រីនោះ ហើយពេលបើកគម្របឡើង អ្នកចូលរួមបុណ្យសពពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង​ខណៈបានឃើញ Rosa បើកភ្លែកសម្លឹងមកពួកគេ…។

អ្នកថែទាំទីបញ្ចុះសព Juan Segundo Cajo បាននិយាយថា “នាងបានបើកភ្នែករបស់នាង ហើយបែកញើស។ ខ្ញុំបានទៅ​ការិយាល័យរបស់ខ្ញុំភ្លាមៗ ហើយបានទូរស័ព្ទទៅ​ប៉ូលិស”។

នៅ​តែ​មានការមិនជឿ​ទាំងស្រុង គ្រួសាររបស់ស្ត្រីរូបនេះ​ បានប្រញាប់ប្រញាល់នាំយកទាំងដែល Rosa នៅក្នុងមឈូស ទៅ​កាន់មន្ទីរពេទ្យបង្អែក Ferrenafe ក្នុងទីក្រុង Lambayeque។ វេជ្ជបណ្ឌិតនៅទីនោះបានបញ្ជាក់ពីសញ្ញារស់របស់ស្រ្តីនោះ ទោះបីជានាងត្រូវបានគេប្រកាសថាបានស្លាប់ប៉ុន្មានថ្ងៃមុន ហើយបានជួយជីវិតនាងក៏ដោយ។

ជាអកុសល Rosa បានស្លាប់តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាក់ស្តែងនៅពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចព្រងើយកន្តើយចំពោះការពិតដែលថានាងបានរស់ឡើងវិញមួយភ្លែត មុនពេលត្រូវបានគេបញ្ចុះចូលទៅក្នុងទីកន្លែងសម្រាករបស់នាង ហើយឥឡូវនេះក្រុមគ្រួសាររបស់នាងកំពុងសុំចម្លើយ។

ម្តាយមីងរបស់ Rosa បាននិយាយថា “យើងចង់ដឹងថាហេតុអ្វីបានជាក្មួយស្រីរបស់ខ្ញុំ មានប្រតិកម្ម កាលពីម្សិលមិញ នៅពេលដែលយើងកំពុងយកនាងទៅបញ្ចុះ។ យើងមានវីដេអូដែលនាងរុញ និងគោះមឈូស”។

ប៉ូលីសបានបើកការស៊ើបអង្កេតលើបញ្ហានេះរួចហើយ បន្ទាប់ពីករណីដ៏ចម្លែកនេះបានផ្ទុះឡើង ប៉ុន្តែគេមិនទាន់រាយការណ៍ពីការរកឃើញណាមួយនោះទេ។ គ្រួសាររបស់នាងជឿថា នាងបានសន្លប់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ គេបានសួរសំណួរថា ហេតុអ្វីបានជាគ្រូពេទ្យមិនយល់សញ្ញារស់របស់នាង?។

មនុស្សមួយចំនួនថែមទាំងចោទប្រកាន់ថា មន្ទីរពេទ្យមានចេតនាប្រកាសថា Rosa បានស្លាប់ជាលើកដំបូង ដោយសារតែគ្រួសារនាងមិនមានធនធានគ្រប់គ្រាន់ ដើម្បីរក្សានាងឱ្យសន្លប់ក្នុងការគាំទ្រជីវិត​ដែលអាចមានរយៈពេលយូរ។ ពួកគេ​ស្នើ​ឲ្យមានការស៊ើបអង្កេត​ឲ្យបានហ្មត់ចត់ ដើម្បីបង្ហាញការពិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×