Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ រំ.លោភស.ម្លាប់ក្មេងស្រីម្នាក់

ខេត្តសៀមរាប៖ ករណីរំ.លោភស.ម្លាប់លើក្មេងស្រីអាយុ១៣ឆ្នាំ សមត្ថកិច្ចបានស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុច វាលស្រែខាងជើងត្រពាំងកក់ ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ អុក វឿ ភេទប្រុសអាយុ ៣១ឆ្នាំ មានសុខកំណើតភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ផុន ឃីម ភេទស្រីអាយុ១៣ឆ្នាំ រស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមព័ត៌មានពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសពបានឱ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០ នាទី ចៅស្រីរបស់គាត់ឈ្មោះ ផុន ឃីម ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ។ ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបទៀត ហើយបាននិយាយថាឈ្មោះ វឿ ភេទ ប្រុស បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់ បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥ព្រឹកទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លា.ប់នៅវាលស្រែ ។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×