Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយព្រំដែនឱ្យបានឆាប់រហ័ស កម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានផ្ញើកំណត់ទូតទៅភាគីថៃដើម្បីជំរុញកិច្ចការនេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយព្រំដែនឱ្យបានឆាប់រហ័ស កម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានផ្ញើកំណត់ទូតទៅភាគីថៃដើម្បីជំរុញកិច្ចការនេះ ដោយស្នើសាជាថ្មីទៅភាគីថៃកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដូចតទៅ៖
១-ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះភាគីកម្ពុជាថៃដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ និងបង្គោលលេខ ៥២-៥៩ នៅពេលវេលាសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
២-ស្នើចាត់ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះធ្វើការលើដីជាក់ស្តែងនៅចុងខែមករា ឆ្នាំ២០២៦ នេះ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ថា ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះធ្វើលើដីជាក់ស្តែងគឺធ្វើឡើងស្របតាមនីតិវិធីនិងបែបបទការងារ ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារកំណត់ហេតុកិច្ចប្រជុំពិសេស JBC កម្ពុជា-ថៃ ក៏ដូចជាសេចក្តីប្រកាសរួម GBC នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×