Monday, March 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Louise MUSHIKIWABOបានពិភាក្សាអំពីវឌ្ឍនភាព នៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានី​ភ្នំពេញ

ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​​លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ​នៅ​ទី​ស្តីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ក្នុងជំនួប​នេះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានី​ភ្នំពេញ។ ការពិភាក្សាផ្តោតជាពិសេសលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលគ្រោងនឹងរៀបចំ​នៅក្នុង​​រយៈពេល​៨ខែ​ខាងមុខ​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×