ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ទី២ មីនា ២០២៦។
ជំនួបសម្តែងការគួរសមនេះ បានផ្តល់ឱកាសដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា រួមទាំងអាទិភាពរួមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ អង្គការសហប្រជាជាតិ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធនេះ ក្នុងស្មារតីភាពជាដៃគូ និងការគោរពគ្នាទៅវិញទៅមក។៕ រក្សាសិទ្ធដោយ៖សុទ្ធលី







