Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ប្រាប់​ហើយ​ថា ខ្ញុំ​ឈឺ… ខ្លាំង​ណាស់ តែ​ប៉ូលី​សមិន​ជឿ មានអី លទ្ធផល​គឺថា…

spot_img

បណ្តាញសង្គម បានផ្ទុះការរិះគន់ និងសើចចំអកយ៉ាងខ្លាំង ចំពោះវីដេអូឃ្លីបបុរសម្នាក់ ចតម៉ូតូខុសច្បាប់ ត្រូវបានមន្រ្តីសាលាស្រុក Minburi ធ្វើការឃាត់ខ្លួន ដែលធ្វើឲ្យគាត់ទប់លែងជាប់ «បន្ទោរបង់» នៅលើរថយន្តប៉ូលីសទាំងបង្ខំតែម្តង បន្ទាប់ពីមន្ត្រីមិនជឿពីការត្អូញ «ឈឺពោះ» ខ្លាំងរបស់គាត់។

ឃ្លីបនេះ​ត្រូវបានអ្នកប្រើ​ប្រាស់ហ្វេសប៊ុកដាក់ឈ្មោះ​ថា “Nam Sutee Muangmeen” បង្ហោះឡើងលើបណ្តាញសង្គម និងប្រាប់ឲ្យដឹងថា សាលាស្រុក Minburi បានព្យាយាមឃាត់ខ្លួនបុរសម្នាក់ ដែលមិនច្បាស់ថា គាត់ខុសច្បាប់អ្វីនោះទេ។ ដោយសារគាត់មិនចង់ត្រូវបានឃុំខ្លួន គាត់ចង់ចចារប៉ុន្មាន? ប៉ុន្តែ មន្រ្តីទាំងនោះមិនព្រមចចារនោះទេ។

បុរសនោះបានសម្រេចចិត្តទុកម៉ូតូ ហើយដើរទៅកាន់រថយន្តប៉ូលីស។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលមន្រ្តីបើកទ្វាក្រោយរថយន្តឲ្យចូល បុរសនោះស្រាប់តែស្រាតខោ រួច «បាញ់» មួយគ្រាប់យ៉ាងធ្ងន់ឲ្យធូរស្រាល នៅលើកៅអីរថយន្តប៉ូលីស ក្នុងរយៈពេលមិនដល់ ៣ វិនាទីផង មុននឹងនិយាយទៅកាន់មន្រ្តីដែលព្យាយាមឃាត់ខ្លួនគាត់ថា៖ «ខ្ញុំបានប្រាប់ហើយថា ឈឺ…!»។

វីដេអូក៏បានបង្ហាញប៉ូលិសទាញបុរសនោះ​ចេញពីរថយន្ត​ទាំងដែលខោ​របស់បុរសរូបនោះ មិនទាន់ធ្វើការលើកស្លៀកស្រួលបួលនៅឡើយ ខណៈ​ភាគីទាំងពីរនៅតែធ្វើការបន្តឈ្លោះ​ប្រទាញប្រទង់គ្នា។

ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវចូលមហាវីថី សយ រ៉ាមខេង 190 ក្នុងសង្កាត់ Minburi ក្រុងបាងកក។ បុរសនោះត្រូវបានគេដឹងថា គឺជាជាងជួសជុលទូ ATM​ ប៉ុន្តែ បានមកចតម៉ូតូនៅលើចិញ្ចឹមផ្លូវ ហើយប្រហែលចតខុសច្បាប់ ក៏ស្រាប់តែត្រូវបានប៉ូលីសឃាត់ខ្លួនតែម្តង។ តែទោះជាយ៉ាងណា បុរសរូបនោះ ត្រូវបានប៉ូលីសធ្វើការផាកពិន័យចំនួន ៧០០០ បាត ក្នុងនោះចតលើចិញ្ចើមផ្លូវខុសច្បាប់ចំនួន​ ៥០០០ បាត់ និងមួយទៀត ២០០០ បាត បន្ទោរបង់នៅទីសាធារណៈ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×