Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ឲ្យ​ក្រុម​អ្នក​ជំនឿ​ផឹក អះអាង​ថា អាច​ព្យាបាល​គ្រប់​ជំ​ងឺ សូម្បី​កូ​វី​ដ-១៩ តែ​ពេល​សម្ថកិច្ច​ចុះ​ពិនិ​ត្យ ពុទ្ធោ សុទ្ធតែ…

spot_img

ថ្មីៗនេះ នៅលើបណ្តាញសង្គម ក្នុងប្រទេសថៃ ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ក្រោយសមត្ថកិច្ចបានរកឃើញក្នុងពាង របស់បុរសចំណាស់ម្នាក់ ដែលតាំងខ្លួនថាជា «ព្រះបិតាអាទិទេព» គឺផ្ទុកទៅដោយឆ្អឹងសត្វ សក់ និងរបស់កខ្វក់ជាច្រើនទៀត ឡើងខាប់គួរឲ្យខ្ពើមរអើម សម្រាប់ព្យាបាល ដោយអះអាងថា ក្រោយផឹករួច នឹងបានជាសះស្បើយពីជំងឺទាំងឡាយទាំងពួង ក្នុងនោះសូម្បីតែជំងឺកូវីដ-១៩។

ក្រោយពីបានដឹងថា មានករណីព្យាបាលជំងឺដ៏ចម្លែកបែបនេះ ដែលបានឲ្យកូនសិស្សបរិភោគអង្គែក្បាល ផឹកទឹកនោម លាមក… របស់មនុស្ស ដែលបុរសចំណាស់រូបនេះ បានអះអាងថា គឺជាថ្នាំវេទមន្តអាចព្យាបាលជំងឺគ្រប់ប្រភេទ សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យ នៅក្នុងព្រៃស្រុក ខនសាន ខេត្ត ឆៃភូម ហើយទីបំផុត ក៏បានចាប់ខ្លួនបុរសចំណាស់រូបនេះដែលមានឈ្មោះ Thawi ឬហៅថា Joseph អាយុ ៧៤ ឆ្នាំ។

ជាក់ស្តែង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ គណនីហ្វេសប៊ុកឈ្មោះ Sorayuth Suthatsanachinda ជាអ្នកសារព័ត៌មាន បានថតរូបពាងទឹករបស់គ្រូបោកប្រាស់រូបនេះ ដែលបានរក្សាទុកនៅកន្លែងសមាធិខាងលើ។ ពាងនេះត្រូវបានដាក់ឈ្មោះ «ពាងទេវតា Prakasit» ដែលថាមានទឹកដមផ្កា សម្រាប់មនុស្សដែលមកតាំងសមាធិ បន្ទាប់ផឹករួច ព្រោះគ្រូបាននិយាយថា បើអ្នកផឹកទឹកដមក្នុងពាងនេះរួចហើយ នោះអ្នកនឹងបានជាពីជំងឺ មានសុខភាពល្អ និងថែមទាំងរាងកាយរឹងមាំទៀតផង។

តែទោះ​​ជា​យ៉ាងណា ​តាមការត្រួតពិនិត្យជាក់ស្តែង​បានរកឃើញរួមមាន៖ គ្រោងឆ្អឹងសត្វ​សក់ស្រដៀងនឹងសក់មនុស្ស គ្រាប់ដូង មង្ឃុត ថ្ម ដែលកប់ចូលគ្នាឡើងខាប់ ជាមួយទឹកស្អុយដ៏កខ្វក់បំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×