Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខពិរុទ្ធជន ៥នាក់ ពាក់ព័ន្ធបទល្មើសឃាត.កម្មគិតទុកជាមុន នៅខេត្តពោធិ៍សាត់

ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទ៥នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរៀបចំ ផែនការរួមគំនិតគ្នា កាប់សម្លាប់បុរសរងគ្រោះ បណ្តាលឲ្យស្លាប់រួចនាំគ្នារត់គេចខ្លួនបាត់ ប្រព្រឹត្តនៅបន្ទប់ជួលលេខ ០៣ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីអំឡុងឆ្នាំ ២០១៧ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទ ៥នាក់មាន ឈ្មោះ៖ ១- ឈ្មោះ រិទ្ធ សោភ័ណ ភេទប្រុស អាយុ ២៧ ឆ្នាំ ។២- ឈ្មោះ ផុន ម៉ារ៉ាឌី ភេទប្រុស អាយុ ១៩ ឆ្នាំ ។ ៣- ឈ្មោះ សុវណ្ណ ឧត្តម ភេទប្រុស អាយុ ៣២ ឆ្នាំ ។៤- ឈ្មោះ កែវ លាង ភេទប្រុស អាយុ ២៧ ឆ្នាំ ។ និង ៥- ឈ្មោះ ប៊ុន ភាស់ ភេទប្រុស អាយុ ២៧ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ ហេង រតនៈ អាយុ ២៥ ឆ្នាំ មុខរបរ មន្ត្រី សុរិយោដី មានទីកន្លែង កំណើត នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុក មុខកំពូល ខេត្ត កណ្តាល ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្ត ពោធិ៍សាត់កាលពីថ្ងៃ ទី ២២ ខែ កក្កដា ឆ្នាំ ២០១៨ បានកាត់ទោស ជនជាប់ចោទ ១-ឈ្មោះ រិទ្ធ សុភ័ណ្ឌ ២- ឈ្មោះ ផុន ម៉ារ៉ាឌី ៣- ឈ្មោះ សុវណ្ណ ឧត្តម ដាក់ពន្ធនាគារ ម្នាក់ៗកំណត់អស់មួយជីវិត និងបង្គាប់ឱ្យរួមគ្នា សងជម្ងឺចិត្ត ចំនួន ១០០លានរៀល ទៅក្រមគ្រួសាររបស់ ជនរងគ្រោះ។ ចំណែកឯ ឈ្មោះ កែវ លាង និង ឈ្មោះ ប៊ុន ភាស់ ត្រូវបានតុលាការអោយរួចពីបទចោទប្រកាន់ខាងលើ។

ពួកគេត្រូវជាប់ចោទពីបទ: ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។

ពួកគេ ប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដដែល ។ ពួកគេក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។ នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×