Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៤នាក់ កាប់ទន្ទ្រាននិងភ្ជួរដីក្នុងតំបន់៣ ក្នុងភូមិសាស្រ្តស្រុកបរិបូណ៌

កំពង់ឆ្នាំង: លោក គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ នៅថ្ងៃទី ១០ខែឧសភាឆ្នាំ២០២២នេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកនិងកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយជំនាញសង្កាត់រដ្ឋបាលជលផល បានចុះទៅធ្វើការបង្ក្រាប និង ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន ១៤នាក់ នៅចំណុចពីរផ្សេងគ្នា។

លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូណ៌បានឲ្យដឹងថា បន្ទាប់ពីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៤ នាក់រួចមកនៅម៉ោងប្រមាណជា ៥ ល្ងាចខែឆ្នាំដដែលសមត្ថកិច្ចនិងជំនាញបានកសាងសំណុំរឿងបញ្ជូនជនដែលបានប្រព្រឹត្តទាំង ១៤នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធីច្បាប់។

កម្លាំងអវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការស្រុកបរិបូណ៍ និងកម្លាំងប៉ូលីស និងជំនាញ សង្កាត់រដ្ឋបាលជល់ផលឃុំឆ្នុកទ្រូ ដឹកនាំដោយលោក នួន ឬទ្ធី នាយសង្កាត់រដ្ឋបាលជល់ផលឆ្នុកទ្រូ ចុះបង្ក្រាប់ករណី រុករានទន្ទ្រានដី ព្រៃលិចទឹក ក្នុងតំបន់បី ខុសច្បាប់ អស់ប្រមាណ(០.១៥ហិកតា ត្រង់ចំណុចយាមកាម X439815 Y 1382564 ស្ថិតនៅចំណុចអ្នកតាទាំង ក្នុងភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីមានបទបញ្ជាដ៏តឹងរឹងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលជុំវិញការ ការពារដីព្រៃលិចទឹកក្នុងតំបន់ ៣ ជុំវិញបឹងទន្លេសាប កាលពីពេលកន្លងមក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×