Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរូបស្រស់បើករថយន្តឡង់គ្រីស័រ លឿនទៅបុ.ករះដើមឈើនិងកន្លែងលក់បន្លែ.លក់គុយទាវ បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួស

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុករះដើមឈើ និងកន្លែងលក់បន្លែនិងលក់បាយបណ្តាលឲ្យជះទឹកស៊ុបទៅលើក្មេងប្រុសម្នាក់ រងរបួស ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ១ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ ចំណុចខាងលិចស្តុបអាងទឹក ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យិងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញនារីរូបស្រស់ម្នាក់ និងរួមដំណើរជាមួយនារីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2V-6686 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េតទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុ.ករះដើមឈើមួយដើម បណ្ដាលឲ្យបាក់រាបដល់ដី រួចបន្តទៅបុកកន្លែងលក់បន្លែ និងកន្លែងលក់គុយទាវ បណ្តាលឲ្យរងខូចខាតសម្ភារៈលក់ដូរមួយចំនួន រាយប៉ាយពេញផ្លូវ នឹងបណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសដោយសារតែរលាកទឹកស៊ុប។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូច យករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×