ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងពាក់ផ្លាកលេខខេមរភូមិន្ទ ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់មួយដើមរលំសង្កត់ទៅលើម៉ូតូកង់បីមួយគ្រឿង ដែលម្ចាស់ដាក់ចតនៅលើចិញ្ចើមផ្លូវ សំណាងល្អមិនបណ្តាលមានអ្នករងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង ៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២២ត្រង់ចំណុចស្តុបអាងទឹក ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៥ ក្នុងសង្កាត់វាលវង់ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងពណ៌ត្រេអ៊ីពាក់ផ្លាកលេខខេមរភូមិន្ទ01-2-2462 បើកបរតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃ ក៏ជ្រុលទៅបុ.កនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម យ៉ាងពេញទំហឹង បណ្ដាលឲ្យបង្គោលភ្លើងបា.ក់រលំសង្កត់ទៅលើកង់បីមួយគ្រឿងទៀត ពេលម្ចាស់បានយកមកចត នៅលើចិញ្ចើមផ្លូវ សំណាងល្អមិនរងតបួស ចំណែកឯរថយន្តបង្កវិញ បានក្រឡាប់ផ្ងារជើង រងការខូចខាតធ្ងន់ធ្ងរ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





